បេសកជនរុស្ស៊ី ថ្លែងសរសើរការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងថា ជាការបង្ហាញពីភាពជាដៃគូទ្វេភាគី

2025/05/09 10:10:02 pm        64

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា បេសកជនជាន់ខ្ពស់របស់រុស្ស៊ីប្រចាំនៅកូរ៉េខាងជើង បានថ្លែងសរសើរការដាក់ពង្រាយកងទ័ពរបស់ទីក្រុងព្យុងយ៉ាងថា ជាការបង្ហាញនៃភាពជាដៃគូរបស់ប្រទេសទាំងពីរ ក្នុងពិធីទទួលស្វាគមន៍ខួបលើកទី ៨០ នៃជ័យជម្នះសង្គ្រាមលោកលើកទី ២ របស់ទីក្រុងមូស្គូ លើពួកណាហ្ស៊ីនិយមអាល្លឺម៉ង់។  

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Alexandr Matsegora បានធ្វើការអត្ថាធិប្បាយ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចរំលឹកខួបលើកទី ៨០នៃទិវាជ័យជម្នះ របស់ប្រទេសរុស្ស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅសណ្ឋាគារមួយ ក្នុងទីក្រុងព្យុងយ៉ាង។

សារព័ត៌មាន KCNA បានដកស្រង់សម្តីលោក Matsegora ដែលបានថ្លែងសុន្ទរកថារបស់លោក នៅឯព្រឹត្តិការណ៍នោះថា៖«ប្រតិបត្តិការសម្រាប់ការរំដោះតំបន់ឃើស(Kursk) បានបង្ហាញឲ្យឃើញថា សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាសម្ព័ន្ធមិត្ត»។

ដោយរំលឹកដល់សារនាពេលថ្មីៗរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះការដាក់ពង្រាយកងទ័ពទាំងនោះ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា ទីក្រុង ភូមិ និងទីលានដែលរុស្ស៊ីដណ្តើមបានមកវិញ នឹងត្រូវដាក់ឈ្មោះតាម «វីរបុរសកូរ៉េខាងជើង» ហើយបូជនីយដ្ឋានសម្រាប់់គោរពវិញ្ញាណក្ខន្ធរបស់ពួកគេ នឹងត្រូវបានសាងសង់    ឡើង។

កាលពីខែមុន ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានអះអាងជាផ្លូវការអំពីការដាក់ពង្រាយទាហានកូរ៉េខាងជើង ទៅកាន់សមរភូមិមុខឃើស( Kursk) របស់រុស្ស៊ី រយៈពេលប្រហែលកន្លះឆ្នាំ បន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីខែតុលាថា ទាហានកូរ៉េខាងជើងប្រហែល ១២.000នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        30
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        46
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm