សភាអាមេរិកអនុម័តសេចក្ដីស្នីច្បាប់ ស្តីពីឈូងសមុទ្រអាមេរិករបស់លោក Trump

2025/05/09 11:07:09 pm        98

សភាតំណាងរាស្រ្តអាមេរិកដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) បានអនុម័តសេចក្ដីស្នើច្បាប់ ដើម្បីប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក (Gulf of Mexico) ជាផ្លូវការទៅជាឈូងសមុទ្រអាមេរិក (Gulf of America) បន្ទាប់ពីមានក្រឹត្យរបស់ប្រធានាធិបតី លោក Donald Trump តែចំណាត់ការនេះ ទំនងជាមិនជោគជ័យនៅព្រឹទ្ធសភានោះឡើយ។

សភាបានបោះឆ្នោត ២១១ ទល់នឹង ២០៦សំឡេង ដើម្បីផ្លាស់ប្តូរឈ្មោះដែនទឹកដែលមានព្រំប្រទល់ជាប់រដ្ឋចំនួន ៥ នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងជាតំបន់ដ៏ធំមួយរបស់ម៉ិកស៊ិក ហើយហូរចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក និងសមុទ្រការ៉ាអ៊ីព។

ការបញ្ចូលឈ្មោះឈូងសមុទ្រអាមេរិក ប្រសិនបើព្រឹទ្ធសភា បានអនុម័តដែរនោះ នឹងធ្វើឲ្យកាន់តែមានការលំបាកបន្ថែមទៀត ដើម្បីឲ្យប្រធានាធិបតីនាពេលអនាគតកែប្រែក្រឹត្យរបស់លោក Trump។

គណបក្សសាធារណរដ្ឋ គ្រប់គ្រងសំឡេងភាគច្រើន ៥៣ ទល់នឹង ៤៧ នៅព្រឹទ្ធសភា ដែលជាធម្មតាវាត្រូវការសំឡេងភាគច្រើនយ៉ាងតិច ៦០សំឡេង ដើម្បីជំរុញច្បាប់នេះ។ សេចក្ដីស្នើច្បាប់របស់សភា ត្រូវបានណែនាំដោយតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ គឺលោកស្រី Marjorie Taylor Greene ដែលជាអ្នកគាំទ្រលោក Trump យ៉ាងខ្លាំងក្លា។

ដែនទឹកនេះត្រូវបានគេហៅឈ្មោះឈូងសមុទ្រម៉ិកស៊ិកអស់រយៈពេលជាង ៤០០ឆ្នាំមកហើយ ហើយត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។ តែទោះជាយ៉ាងណាក្ដី ប្រធានាធិបតីសហរដ្ឋអាមេរិកមានសិទ្ធិអំណាច ក្នុងការប្រកាសឈ្មោះភូមិសាស្ត្រ ដែលអនុវត្តនៅក្នុងការប្រើប្រាស់របស់រដ្ឋាភិបាលសហព័ន្ធ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm