តើសម្តេចប៉ាប លីអូ ទី ១៤ ជានរណា ដែលជាមេដឹកនាំថ្មីរបស់ពិភពកាតូលិក?

2025/05/09 11:45:40 pm        87

 សម្តេចសង្ឃ Robert Prevost ដែលបច្ចុប្បន្នគឺជាសម្តេចប៉ាប លីអូ ទី ១៤ គឺជាសម្តេចប៉ាបលើកដំបូងគេប្រសូត្រនៅសហរដ្ឋអាមេរិក ។

 មុនពេលព្រះអង្គយាងទៅកាន់យ៉វិមានវ៉ាទីកង់កាលពីថ្ងៃព្រហស្បតិ៍ ព្រះអង្គមិនសូវបានគេស្គាល់នោះទេលើឆាកអន្តរជាតិ ។ ដូច្នេះហើយតើព្រះអង្គជានរណា? 

 សម្តេចសង្ឃ Prevost បានប្រសូត្រនៅឆ្នាំ ១៩៥៥ ដំបូងឡើយមានដើមកំណើតនៅទីក្រុង Chicago សហរដ្ឋអាមេរិក ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គបានចំណាយពេលច្រើនទសវត្សរ៍នៅប្រទេសប៉េរូ និងមានសញ្ជាតិ ២ ។ ដំបូងព្រះអង្គគឺជាសាសនទូតនៅប្រទេសប៉េរូ ហើយក្រោយមកក្លាយជាសម្តេចសង្ឃនៅសហគមន៍ព្រះវិហារ Diocese of Chiclayo ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៣ ។

 មិត្តជិតស្និតម្នាក់របស់ទ្រង់ និយាយថា ព្រះអង្គគឺជាអ្នកគាំទ្រដ៏មុតមាំមួយអង្គរបស់អតីតសម្តេចប៉ាប ហ្វ្រង់ស៊ីស ជាពិសេសលើបញ្ហាយុត្តិធម៌សង្គម ។

 មន្រ្តីកាតូលិកមួយរូបនៅទីក្រុង Chiclayo និយាយថា សម្តេចសង្ឃ Prevost គឺជាបុគ្គលដ៏សាមញ្ញបំផុត ដែលតែងតែយាងចេញទៅក្រៅតាមផ្លូវរបស់ទ្រង់ ដើម្បីជួយដល់មនុស្សដទៃ ។

 លោកនិយាយប្រាប់ទីភ្នាក់ងារព័តឥមានរ៉យទ័រថា សម្តេចសង្ឃ Prevost បានគាំពារជនអន្តោប្រវេសន៍វេណេស៊ុយអេឡា នៅប្រទេសប៉េរូ ឲ្យពួកគេគេចផុតពីវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។

 ប្រវត្តិបំពានផ្លូវភេទរបស់សម្តេចសង្ឃ Prevost ដែលជាបញ្ហាសំខាន់សម្រាប់ព្រះវិហារសកលលោក ពុំត្រូវបានពិនិត្យយ៉ាងដិតដល់ជាសាធារណៈនោះទេ ។ ក្រុមទំនួលខុសត្រូវសម្តេចសង្ឃ គឺជាក្រុមមួយដែលតាមដានការបំពានផ្លូវភេទរបស់បុព្វជិត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយកោតសរសើរសម្តេចសង្ឃ Prevost សម្រាប់កិច្ចខិតខំរបស់ទ្រង់ជួយដល់ជនរងគ្រោះបំពានផ្លូវភេទម្នាក់នៅប្រទេសប៉េរូ ។

 សម្តេចប៉ាបលើកចុងក្រោយគេទទួលយកព្រះនាម លីអូ គឺសម្តេចប៉ាប លីអូ ទី ១៣ កាលពីចុងទសវត្សរ៍ឆ្នាំ ១៨០០ ។ រឿងទី ១ ព្រះអង្គផ្តោតសំខាន់សិទ្ធិអំណាចរបស់ទ្រង់លើការគាំទ្រសិទ្ធិកម្មករ និងលក្ខខណ្ឌប្រាក់បៀវត្សរ៍សមរម្យ ។ រឿងទី ២ ជម្រើសភាសារបស់ទ្រង់ ។ គ្មានសុន្ទកថារបស់សម្តេចប៉ាប លីអូ អង្គណាជាភាសាអង់គ្លេសនោះទេ ប៉ុន្តែជាភាសាអ៊ីតាលី ។ ព្រះបន្ទូលជាសាធារណៈលើកដំបូងរបស់ទ្រង់ បានបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការសន្តិភាព គឺជាអ្វីដែលសម្តេចប៉ាប ហ្វ្រង់ស៊ីសតែងតែផ្តោតសំខាន់ផងដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm