នៅថ្ងៃសុក្រនេះ រុស្ស៊ីបានបា្ររព្ធខួបលើកទី ៨០នៃជ័យជំនះរបស់សហភាពសូវៀតលើក្រុមណាស៊ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី ២ ជាមួយនឹងការដង្ហែក្បួនព្យុហយាត្រាយោធា ដោយមានការចូលរួមពីក្រុមមេដឹកនាំពិភពលោករាប់សិបនាក់ រួមទាំងប្រធានាធិបតីចិនលោក Xi Jinping ផងដែរ ។
កងទ័ពចិនមួយក្រុម តំណាងឲ្យកងកម្លាំងប្រដាប់អាវុធក្រុងប៉េកាំង បានចូលរួមពិធីដង្ហែក្បួនព្យុហយាត្រានៅថ្ងៃសុក្រនេះ ។
ទាហាននាំគ្នាកាន់ទង់ជាតិចិនដ៏ធំមួយ ខណៈពួកគេដើរឆ្លងកាត់វេទិការធំរបស់ក្រុមមេដឹកនាំ ។
លោក Xi បានឈរ ពេលដែលទាហានមកពីកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសចិន ដើរកាត់ទីលានចតុរង្គក្រហម ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីតែងតែចងចាំមិនភ្លេច និងកោតសរសើរដល់ការរួមចំណែករបស់ក្រុមសម្ព័ន្ធមិត្តចំពោះជ័យជំនះនៅសង្រ្គាមលោកលើកទី ២ ។
លោកនិយាយថា រុស្ស៊ីសូមកោតសរសើរដល់ការរួមចំណែកចំពោះជ័យជំនះរបស់យុទ្ធជនតស៊ូ កងទ័ពសម្ព័ន្ធមិត្ត និងប្រជាជនក្លាហានរបស់ចិន ៕