បាល់ទាត់៖ ក្រុមជើងឯករងប្រាំសម័យឥណ្ឌូនេស៊ីរកបានជ័យជំនះ ២ប្រកួតផ្ទួនៗក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន AFF Championship ក្រោយយកឈ្នះឡាវ ៥-១។ បន្ទាប់ពីយកឈ្នះកម្ពុជានៅប្រកួតដំបូង ៤-២ ឥណ្ឌូនេស៊ីបាននាំមុខឡាវ ២-១ ក្នុងវគ្គទី១ ដោយគ្រាប់បាល់របស់ Asnawi Bahar និង Ifan Jaya ខណៈឡាវរកបានមួយគ្រាប់ដោយ Souvanny នៅនាទីទី៤១។

វគ្គទី២ ឥណ្ឌូនេស៊ីមិនបង្អង់ដៃឡើយដោយរកបាន ៣គ្រាប់បន្ថែមទៀតដោយ Witan Sulaeman នាទីទី៥៦, Ezra Walian នាទីទី៧៧ និងគ្រាប់ចុងក្រោយដោយប្រធានក្រុម Evan Dimas នាទីទី៨៤។ គ្រូបង្វឹកឥណ្ឌូនេស៊ីលោក Shin Tae-yong ឱ្យដឹងក្រោយចប់ការប្រកួតថា នេះជាលទ្ធផលដែលក្រុមរបស់លោករំពឹងទុកដើម្បីឱកាសទៅកាន់វគ្គបន្ទាប់។ ចំណែកគ្រូបង្វឹកឡាវលោក V.Selvaraj ថា ក្រុមរបស់លោកបានដាក់បញ្ចូលកីឡាករក្មេងៗច្រើន ហើយលោករីករាយដែលក្រុមអាចរកបានមួយគ្រាប់ទល់នឹងឥណ្ឌូនេស៊ី។ ជ័យជំនះនេះធ្វើឱ្យឥណ្ឌូនេស៊ីបានឡើងមកឈរលេខ ២ ក្នុងពូល B នេះមាន ៦ពិន្ទុពីការប្រកួត ២លើក ខណៈឡាវអស់ឱកាសទៅវគ្គបន្តហើយក្រោយចាញ់ ៣ប្រកួតផ្ទួនៗ៕
អត្ថបទ៖នាង សុភាវុធ