សារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ស្ថានទូតរុស្ស៊ី ស្ថិតក្នុងទីក្រុងព្យុងយ៉ាង ជាមួយកូនស្រីរបស់លោក ដើម្បីអបអរសាទរទិវាជ័យជំនះរុស្ស៊ី ជាការប្រារព្ធជ័យជំនះរបស់សហភាពសូវៀតលើក្រុមណាស៊ីអាល្លឺម៉ង់នៅក្នុងសង្រ្គាមលោកលើកទី ២ ។
KCNA រាយការណ៍ថា លោក Kim និយាយថា កូរ៉េខាងជើង នឹងបង្រួបបង្រួម និងអភិវឌ្ឍប្រពៃណីដ៏យូរអង្វែងនៃទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី ដែលជាគ្រឹះមនោគមវិជ្ជា និងជាសម្ព័ន្ធភាពមិនអាចកាត់ថ្លៃបាន ។
ការដាក់ពង្រាយទាហានរាប់ពាន់នាក់មិនធ្លាប់មានពីមុនមក ក៏ដូចជាគ្រាប់កាំភ្លើងធំ និងមីស៊ីលបរិមាណដ៏ច្រើនលើសលប់របស់កូរ៉េខាងជើង បានជួយឲ្យរុស្ស៊ី រុញច្រើនការរុលចូលរបស់ទាហានអ៊ុយក្រែននៅតំបន់ភាគខាងលិច Kursk របស់ពួកគេ ។ វាបានជួយឲ្យកូរ៉េខាងជើង និងរុស្ស៊ី ដែលឯកាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនោះ កាន់តែខិតរកគ្នាជាងមុន ។
នៅថ្ងៃសុក្រនេះ រុស្ស៊ីបានបា្ររព្ធខួបលើកទី ៨០នៃជ័យជំនះរបស់សហភាពសូវៀតលើក្រុមណាស៊ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី ២ ជាមួយនឹងការដង្ហែក្បួនព្យុហយាត្រាយោធា ដោយមានការចូលរួមពីក្រុមមេដឹកនាំពិភពលោករាប់សិបនាក់ រួមទាំងប្រធានាធិបតីចិនលោក Xi Jinping ផងដែរ ពោលគឺរយៈពេល ៣ឆ្នាំ ក្រោយការវាយលុកពេញបន្ទុករបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន ៕