នៅថ្ងៃសុក្រនេះ រុស្ស៊ីបានបង្ហាញគ្រឿងយុទ្ធោបករណ៍ទំនើបៗបំផុតរបស់ខ្លួន ដែលជាផ្នែកមួយនៃការដង្ហែព្យុហយាត្រានៃទិវាជ័យជំនះនៅទីក្រុងម៉ូស្គូ ។
នៅក្នុងចំណោមគ្រឿងយុទ្ធោបករណ៍ដែលបានបើកឆ្លងកាត់ទីលានចតុរង្គក្រហម រួមមានរថពាសដែក រថក្រោះ ប្រព័ន្ធកាំភ្លើងធំ Hyacinth-K, Malva, MLRS Tornado-S, Iskander-M និងប្រព័ន្ធមីស៊ីល Yars ។
ទីក្រុងម៉ូស្គូ បានបង្ហាញផងដែរ យានដ្រូនប្រយុទ្ធដែលកងកម្លាំងរបស់ខ្លួនប្រើក្នុងសង្គ្រាម នៅ អ៊ុយក្រែន ជាអ្វីដែលទូរទស្សន៍រដ្ឋបានលើកឡើងថា នេះគឺជាលើកទី១ហើយដែលរុស្ស៊ីបង្ហាញយានដ្រូនទាំងនេះ ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំពិភពលោកជាង ២០រូបផ្សេងទៀត បានទស្សនាការដង្ហែព្យុហយាត្រា ខណៈដែលក្បួនយានដ្រូនផលិតដោយរុស្សីជាច្រើនគ្រឿងដាក់នៅលើរថយន្ត ត្រូវបានបើកបរឆ្លងកាត់ទីលានដ៏ធំ នៅលើជើងទម្រ រួមជាមួយនឹងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ៕