ជនប៉ាឡេស្ទីនរៀបរាប់ពីទុក្ខលំបាកក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគេនៅទីក្រុង Jabalia តំបន់ហ្កាហ្សា

2025/05/10 03:46:47 am        27

ជនប៉ាឡេស្ទីននៅទីក្រុង Jabaliaស្ថិតក្នុងតំបន់ហ្កាហ្សាស្រ្ទីប បាននិយាយរៀបរាប់ពីទុក្ខលំបាកជាទីបំផុតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ក្នុងនោះបុរសម្នាក់ត្អូញត្អែរពីគ្រោះទុរ្ភិក្ស ហើយស្រ្តីម្នាក់បញ្ជាក់ពីកង្វះខាតការគាំទ្រ រួមទាំងឱសថ ។

លោក Mohammed Dakka គឺជាជនប៉ាឡេស្ទីនមួយរូបរស់នៅទីក្រុង Jabalia និយាយថា ពួកយើងរងគ្រោះដោយសារគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុត គឺជាគ្រោះទុរ្ភិក្សគ្រប់រូបភាពទាំងអស់ ។

លោកថា តើអ្នកមានដឹងទេ បើទោះបីជាអ្នកមានសណ្តែកសៀង ៥គ.កនៅផ្ទះ ក៏អ្នកមិនដឹងថាត្រូវបរិភោគវាយ៉ាងម៉េចដែរ ពីព្រោះថាពួកយើងគ្មានអុសនោះទេ អ្នកត្រូវការប្រាក់ ១៤ដុល្លារ ដើម្បីទិញអុស ។ ព្រះអាចការពារពួកយើងបន្តិចបានទេ សូម្បីតែស្បែកជើងដាច់ កំណាត់រហែក ឬបូសក់ខូចក៏អ្នកត្រូវទិញវាដែរ ទិញវាយកមកបង្កាត់ភ្លើងចំអិនអាហារ ដើម្បីចិញ្ចឹមកូនៗរបស់អ្នក ។ ជីវិតរបស់ពួកយើងពិតជាជួបការលំបាកខ្លាំងណាស់ ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដំណោះស្រាយអាចចែកចាយស្បៀងអាហារទៅកាន់តំបន់ហ្កាហ្សា នៅមិនឆ្ងាយប៉ុន្មាននោះទេ ហើយសេចក្តីប្រកាសមួយនឹងកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលដែលសហគមន៍ជំនួយ បង្ហាញមន្ទិលសង្ស័យចំពោះផែនការនាំជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋញាំញីដោយសារជម្លោះនៅក្នុងដែនដីបិទច្រកមួយនេះ ។

ការរំពឹងទុកត្រូវបានបង្កើតឡើងពីផែនការជំនួយថ្មីសម្រាប់តំបន់ហ្កាហ្សា ដែលបានក្លាយជាកាកសំណល់ដោយសារយុទ្ធនាការសឹករយៈពេល ១៩ខែរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស ដោយបានបំផ្លិចបំផ្លាញស្ទើតែទាំងស្រុងហេដ្ឋារចនាសម្ព័ន្ធក្នុងដែនដីមួយនេះ និងបានធ្វើឲ្យមនុស្សជិត ២,៣លាននាក់ ជម្លៀសខ្លួនជាច្រើនលើកច្រើនសារ ។

ក្រុមមេដឹកនាំអឺរ៉ុប និងក្រុមផ្តល់ជំនួយ បានរិះគន់ផែនការអ៊ីស្រាអែលក្នុងការគ្រប់គ្រងការចែកចាយជំនួយមនុស្សធម៌នៅតំបន់ហ្កាហ្សា ហើយនិងប្រើប្រាស់ក្រុមហ៊ុនឯកជន ដើម្បីនាំស្បៀងអាហារទៅដល់គ្រួសារ ក្រោយរយៈពេល ២ខែដែលយោធាការពាររារាំងកាផ្គត់ផ្គង់ស្បៀងចូលទៅក្នុងតំបន់ហ្កាហ្សា ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Tammy Bruce បានផ្តល់រឿងរ៉ាវលម្អិតតិចតួចប៉ុណ្ណោះជុំវិញយន្តការថ្មីនេះ ដោយគ្រាន់អ្នកស្រិនិយាយថា មូលនិធិសប្បុរសនឹងអនុវត្តផែនការ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm