រាជរដ្ឋាភិបាល កំណត់យកអាករលើតម្លៃបន្ថែម ១០ភាគរយ ចំពោះប្រតិបត្តិករ​ធ្វើ​អាជីវកម្ម​ក្រៅ​ប្រទេស

2021/12/13 07:47:02 pm        1.0 K

ភ្នំពេញ៖ រាជរដ្ឋាភិបាលកំណត់យកអាករលើតម្លៃបន្ថែម តាមអត្រា ១០% ពីអនិវាសនជន (ប្រតិបត្តិករក្រៅប្រទេស) ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូចនិច សម្រាប់ការផ្គត់ផ្គង់សេវាដល់ និវាសនជន (ដែលជាអតិថិជន) នៅក្នុងព្រះរាជជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូចនិច ដែលផ្គត់ផ្គង់​ទំនិញឌីជីថល​ ឬសេវាឌីជីថល ឬ​រាល់​សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​ដោយអ្នកជាប់ពន្ធ​ អនិវាសជន ពីក្រៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ដល់និវាសនជនក្នុងស្រុក រាជរដ្ឋាភិបាលនឹងត្រូវកំណត់យកអាករលើតម្លៃបន្ថែម។

ចំពោះការ​ផ្គត់ផ្គង់ទំនិញឌីជីថល​ ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ពីក្រៅព្រះរាជាណាចក្រកម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកជាប់ពន្ធ​អនិវាសនជន (ប្រតិបត្តិករក្រៅប្រទេស) ​ដល់អតិថិជននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ត្រូវមាន​កាតព្វកិច្ច​ប្រមូលអាករលើតម្លៃបន្ថែមតាមអត្រា ១០% ពីបុគ្គលនិវាសនជន ​ដែលមិនបានចុះបញ្ជី តាម​របបស្វ័យប្រកាស ​និងត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ ព្រមទាំងបំពេញ​ព័ត៌មាន​លម្អិត និង​បង់អាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ។

ជុំវិញអាករតម្លៃបន្លែម លោកឧកញ៉ា ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជាថា វិស័យ​បច្ចកវិទ្យាបានកំពុងរីកចម្រើននៅក្នុងពិភពលោក ដែលនិន្នាការនេះកម្ពុជាកំពុងតែក្តោប​យក​ការប្រើប្រាស់បច្ចេកវិទ្យា ​ក្នុងការទំនាក់ទំនង ជាពិសេសសម្រាប់បម្រើការធ្វើអាជីវកម្ម។

ស្របតាមបរិបថរីកចម្រើននេះ វាគឺជាឱកាសកម្ពុជា ដើម្បីប្រមូល ចំណូលអាករលើតម្លៃបន្ថែម ទោះបី​ការប្រមូលចំណូលប្រភេទនេះតិច ឬច្រើនក្តី រាជរដ្ឋាភិបាលអាចសន្សំ ដើម្បី​ពូនជ្រុំ​ជា​ទុនសម្រាប់ការអភិវឌ្ឍប្រទេស។

បន្ថែមពីលើនេះ លោកឧកញ៉ា បានស្នើសុំដល់ស្ថាប័នអនុវត្ត ពន្យាពេលនៃការចុះបញ្ជីបន្ត ដើម្បី​ទុកឱកាស ​ដល់ក្រុមហ៊ុនមានលទ្ធភាពចុះបញ្ជី ​ ខណៈក្រុមហ៊ុនមួយចំនួននៅតែមានផលវិបាក ក្នុង​ស្ថានភាពនៃវិបត្តិជម្ងឺកូវីស ១៩នេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm