ពិព័រណ៍ការងារនិងមគ្គទេសក៍អាជីព ផ្តល់នូវឱកាសការងារ និងគន្លឹះសំខាន់ៗ​ដើម្បីស្វែងរក​ការងារ​ប្រកបដោយប្រសិទ្ធភាព

2025/05/10 05:36:52 pm        444

គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ជាថ្ងៃបញ្ចប់នៃការរៀបចំពិព័រណ៍ការងារ និង​មគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការ​ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល។ ទន្ទឹមនេះ បានកត់សម្គាល់ឃើញថា កម្មវិធីនេះ បានផ្តល់ទាំងឱកាសការងារ និង​គន្លឹះសំខាន់ៗជាច្រើន ក្នុងការស្វែងរកការងារប្រកបដោយប្រសិទ្ធភាព។

លោក​ស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា ពិព័រណ៍ការងារនេះ បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ការងារ​ដ៏សកម្ម និងរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដោយបានកៀរគរ​ប្រមូល​ផ្តុំ​និយោជក​ពី​វិស័យ​សំខាន់​ៗ​ឱ្យ​ចូល​រួម​តាំង​បង្ហាញ​អំពី​ឱកាស​ការងារ និងការជ្រើសរើសកម្លាំងពលកម្មដែលមានសក្តានុពល ព្រមទាំងបើក​ឱកាស​ទូលំ​ទូលាយ​សម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនជម្រើសការងារ និង​ការ​ដាក់​ពាក្យស្នើសុំការងារដែលខ្លួនពេញចិត្ត។ 

លោកស្រីប្រធាន បានបន្តថា កម្មវិធីនេះដែរ មានការចូលរួមពីសំណាក់ក្រុមហ៊ុន-សហ​គ្រាស​ចំនួន​៣១ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥,៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាស ជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយ​ក្នុង​នោះ​មាន​មុខ​តំណែង​គ្រប់​ប្រភេទក្នុងវិស័យធនាគារ, ធានារ៉ាប់រងនិងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, អេឡិចត្រូនិក និង​ព័ត៌មានវិទ្យាជាដើម។

ក្រុម​យុវជនដែលបានចូលរួមពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ បានលើកឡើងថា កម្ម​វិធី​នេះ​ពិត​ជា​មានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនណាស់ ដើម្បីឱ្យសិស្ស និស្ស និង​យុវជន​អាច​ស្វែងយល់អំពីឱកាសការងារ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេស​ទទួល​បាន​បទ​ពិសោធន៍ក្នុងការត្រៀមខ្លួនចូលទីផ្សារការងារ។ ក្រុមយុវជន បានអំពាវនាវដល់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកស្វែងរកការងារទាំងអស់ អាចចូលរួមទស្សនាដោយសេរី ដើម្បី​ស្វែង​យល់​អំពី​ទីផ្សារ​ការងារ និងដាក់ពាក្យសម្ភាសន៍ការងារភ្លាមៗនៅក្នុងកម្មវិធីមួយនេះផងដែរ។

គិត​មកដល់ពេលនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំឱ្យពិព័រណ៍ការងារ និង​មគ្គទេសក៍អាជីពនេះជារៀងរាល់ឆមាស សរុបចំនួន៤លើកមកហើយ ដោយមាន​អ្នក​អ្នក​ចូល​រួម​ផ្ទាល់​ចំនួនជាង ១ម៉ឺន ១ពាន់នាក់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ (គិតចាប់ពីឆ្នាំ២០២២-២០២៤)។

សូមបញ្ជាក់ទៀតថា កម្មវិធីនេះដែរ ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុត គឺការ​បង្កើត​ជា​វេទិកា​ប្រាស្រ័យ​ទាក់​ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការការងារ ការជ្រើស​រើស​កម្លាំង​ពលកម្ម និងការដាក់ពាក្យស្នើសុំការងារជូនដល់សាធារណជន ដើម្បីកាន់តែងាយស្វែងរក ងាយ​ចូលរួម ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm