ស្នងការរាជធានី បន្តផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាលខណ្ឌក្រោយស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យ​​ចំនួ​ន២នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បិត្តជនបរទេស

2025/05/10 07:11:38 pm        423

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ បន្តឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២លានរៀល ជូននគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ចំការម​ន ដែលបង្រ្កាបជនសង្ស័យ០២នាក់ ពាក់ព័ន្ធអំពើឆក់​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ខ្មែរ​​និង​ជន​បរទេស។

ប្រតិបត្តិការឃាត់ជនជនសង្ស័យនេះបានធ្វើឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ទី​០៧ ខែ​ឧសភា​ ឆ្នាំ​២០២៥ ដឹកនាំដោយលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាល​ខណ្ឌ​ចំការ​មន ដោយអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់​ និង​ជំនាញ​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវរហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ក្រុម​ជន​សង្ស័យ​ទាំង​០២នាក់ សម្រេច ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បិត្តពលរដ្ឋ។

ជនសង្ស័យទាំង០២នាក់ មានឈ្មោះ គឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​ផ្ទះ​​ជួ​ល ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ​មិន​ពិត​ប្រាកដ​ (គ្មានសារធាតុញៀន)។ (ជាជនដៃដល់ និងជាមុខសញ្ញាថ្មី) និងម្នាក់ទៀត ឈ្មោះ លី ហ្វាស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ភូមិ២ សង្កាត់​ច្រាំង​ចំរះ​ទី​១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ (ជា​អ្នក​បិទ​គូទ​ពីក្រោយ និងជាមុខសញ្ញាចាស់)

ក្រោយឃាត់ខ្លួននគរបាលបានដកហូតវត្ថុតាងរួមមាន ៖ម៉ូតូធ្វើសកម្មភាព ចំនួន០២គ្រឿង (ម៉ា​ក​ស្គុប​ពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1LI-8243)។ កូនកាបូបដៃធ្វេីអំពីក្រណាត់ពណ៍ប្រផេះ ចំនួន ០១ (ផល​នៃ​បទ​ល្មើស), លិខិតឆ្លងដែន ចំនួន ០២ក្បាល,កាតការងារជនបរទេស ចំនួន០១ ,អត្ត​សញ្ញាណ​បណ្ណ​ប្រជា​ពលរដ្ឋចិន ចំនួន ០៣សន្លឹកនិងប័ណ្ណបេីកបរជនបរទេស ចំនួន ០១ ។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥ មាន​ក្រុម​ជន​សង្ស័យ​បាន​ធ្វើសកម្ម​ភាព​ឆក់​ទ្រព្យ​សម្បិត្តរបស់ពលរដ្ឋ ដោយនៅចំណុចមុខក្លឹបULTRA ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កា​ត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm