ថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារកម្ពុជា​ចេញទៅចរចា​ជាមួយ​អាមេរិក​ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម និងបញ្ហាពន្ធទំនិញ

2025/05/10 12:30:56 pm        403

ភ្នំពេញ៖ នៅម៉ោងប្រមាណ ១២៖៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ភាគីកម្ពុជា-សហរដ្ឋអាមេរិក បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បី​ចរ​ចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៥ ខាងមុខនេះ។

បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ (Zoom) ចំនួន​ពីរលើក ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។ ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី និងមានការចូលរួមពី លោកស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និងលោកបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា។ កិច្ចប្រជុំធ្វើឡើង តាមប្រព័ន្ធ Zoom ជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំលើកទី១នេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញពីសុឆន្ទៈសុំបើកការចរចាពាណិជ្ជកម្ម ជាមួយ​សហរដ្ឋ​អាមេរិក។ 

ជំនួបលើកទី២ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយនឹងបណ្ឌិត​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​អគ្គ​នាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធ Zoom ជា​មួយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និងប៉ាស៊ីហ្វិក។

កិច្ចប្រជុំលើកទី២នេះបានផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀម​លក្ខណៈ​សម្រាប់​ការ​ចរចា​ដោយ​ផ្ទាល់លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ និងទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាង​មុខនេះ។

បច្ចុប្បន្នភាគីកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលមានលោកឧបនាយករដ្ឋមន្ត្រីជាប្រធាន អនុ​លោម​តាម​ការ​ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ប្រកបដោយ​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​របស់​សម្ដេច​មហា​បវរ​ធិបតី​នាយករដ្ឋ​មន្ត្រី បានត្រៀមលក្ខណៈរួចរាល់គ្រប់ជ្រុងជ្រោយក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគី លើ​​កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយបើកទូលាយ ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ន័យ​ស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក ដើម្បីឆ្ពោះទៅ​សម្រេច​ឱ្យ​បាន​នូវ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេភាគី ដែលមានភាពស៊ីជម្រៅប្រកបដោយសមធម៌ និង​តុល្យភាព​សំដៅ​លើ​ក​កម្ពស់​ឧត្តម​ប្រយោជន៍​ទៅ​វិញទៅមកជូនប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរ តាមរយៈទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ដ៏​សំខាន់មួយនេះ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និង​ទប់​ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការ​អនុវត្ត​ច្បាប់​ស្ដី​ពី​វិធាន​ដើម​កំណើត​ទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក តាម​រយៈការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ស្តីពីវិធានការ​សម្រាប់​បង្ការ និង​ទប់​ស្កាត់​ការ​ក្លែង​បន្លំ​ដើម​កំណើត​ទំនិញ​សម្រាប់​ការ​នាំ​ចេញ​ទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង ប្រកាសក្រសួងពាណិជ្ជកម្ម ស្ដី​ពី​នីតិ​​វិធី​ក្នុង​ការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការ​នាំ​ចេញ​ទំនិញ​មួយ​ចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតី​អាមេរិក បានប្រកាសដាកចេញការអនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេស​នៅ​ទូទាំង​ពិភព​លោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោ​យ​ការ​ប្រកាស​ខាងលើ ពោលគឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហា​បវរធិបតី​នាយក​រដ្ឋ​មន្ត្រី បានផ្ញើលិខិតផ្លូវការទៅកាន់ លោកប្រធានាធិបតីអាមេរិក បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​ការ​នាំចូលផលិតផលរបស់អាមេរិក ជាមួយការ​កាត់​បន្ថយ​ភ្លាម​ៗ​នូវ​ពន្ធ​គយ​សម្រាប់​ផលិត​ផល​ចំ​នួន១៩ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥ភាគរយ មក​ត្រឹម​អត្រា​ពន្ធអនុវត្តន៍ ៥ភាគរយ (Applied Rate) និងការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុង​ការ​ចូល​រួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាមេរិក។

នៅថ្ងៃ​ដដែលនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​លោក​អគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់អំពីការ​ប្តេជ្ញា​ចិត្ត​នេះ​ម្ដង​ទៀត​ផង​ដែរ​ក្នុងនាមស្ថាប័នជំនាញ។

បន្ទាប់មករាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចលេខ ៥២ សសរ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី មានភារកិច្ចក្នុងការសម្របសម្រួលចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍ នៃលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។

ក្រុមការងារចំពោះកិច្ចនេះ គឺត្រូវបានរៀបចំឡើងក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ប្រកបដោយការគិតគូរវែងឆ្ងាយច្បាស់លាស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសគឺពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពប្រសើរឡើង៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am