ក្រសួងប្រៃសណីយ៍សហការជាមួយអង្គការដែនដីមនុស្សហូឡង់ប្រចាំកម្ពុជា រៀបចំសិក្ខា​សាលាបច្ចេកទេស​លើការអនុវត្ត “គោលការណ៍ណែនាំស្តីពី​កិច្ចការពារ​កុមារ​លើ​ប្រព័ន្ធ​អនឡាញ​សម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”

2025/05/10 10:05:17 pm        493

ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខា​ធិការ និងជាប្រធានក្រុមការងារអនុវត្តគម្រោងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍(ក.ប.ទ.) នឹងអញ្ជើញជាអធិបតីបើកសិក្ខាសាលាបច្ចេកទេសលើការអនុវត្ត “គោល​ការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើ ប្រព័ន្ធអនឡាញ​សម្រាប់​ក្រុ​ម​ហ៊ុន​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា” ក្រោមប្រធានបទ “បង្កើតបរិស្ថានឌីជីថល ប្រកបដោយ​សុវត្ថិភាព​សម្រាប់​កុមារ​កម្ពុជា” រៀបចំឡើងនៅ Siem Reap House, Rose Apple Square ក្រុង សៀមរាប ដោ​យ​មាន​ការចូលរួមពីថ្នាក់ដឹងនាំរួមមាន៖ លោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯក ឧត្តអគ្គនាយក និងមន្ត្រីរាជាការក្រោមឱវាទ ក.ប.ទ សរុបប្រមាណ ៩០រូប។ សិក្ខាសាលានេះមានការចូលរួមធ្វើបទ បង្ហាញ និងបើកកិច្ចពិភាក្សាពីអ្នកជំនាញ និងវាគ្មិនមកពី អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) មន្ត្រី បច្ចេកទេសសន្តិសុខសាយប័រ មន្ត្រីនីតិកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងសុវត្ថិ ភាពលើប្រព័ន្ធអនឡាញ ក.ប.ទ ដោយផ្តោតលើប្រធានបទ៖

១. កិច្ចពិភាក្សាផ្លាស់ប្តូរគំនិត និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងហានិភ័យ និងគ្រោះថ្នាក់លើ ប្រព័ន្ធអនឡាញសម្រាប់កុមារ និងប្រជាជនទូទៅកើតមានឡើងនៅកម្ពុជានាពេបច្ចុប្បន្នក្នុងបរិវត្តកម្មនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត Generative AI បច្ច័យនានាលើសន្តិសុខសាយប័រ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញ។

២. ស្វែងរកដំណោះស្រាយសក្តានុពលដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងហានិភ័យ និងគ្រោះ ថ្នាក់នានាដែលកើតមានឡើងលើប្រព័ន្ធអនឡាញ និងបញ្ហាប្រឈមដែលកើតមានឡើងនាពេលអនាគត។

៣. ជំរុញការអនុវត្តគោលការណ៍ណែនាំ COP Guidelines និងសិក្សាអំពីអនុលោមភាពនីតិវិធីផ្ទៃ ក្នុងក្រុមហ៊ុន (Code of Conduct) ស្តីពីកិច្ចការពារកុមារលើប្រប័ព្ទអនឡាញដាក់បញ្ចូលជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលបានចុះបញ្ជី។

៤. លើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដល់មន្ត្រីរាជការក្រោមឱវាទ ក.ប.ទ និងកំណត់កាលានុវត្តភាពដើម្បីបង្កើតបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាពនៅកម្ពុជា។

 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm