ចិន បង្ហាញក្ដីបារម្ភខ្លាំងដោយស្នើសុំខ្លួនជួយដោះស្រាយជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន

2025/05/10 03:54:17 pm        136

សេចក្ដីថ្លែងការណ៍មួយពីក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិនបានបង្ហាញក្ដីបារម្ភខ្លាំងជុំវិញភាពតានតឹងចេះតែកើនឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន និងស្នើសុំខ្លួនដើរតួនាទីប្រកបដោយស្ថាបនាដោះស្រាយបញ្ហានេះ។ 

ក្រសួងនេះបាននិយាយក្នុងការបង្ហោះលើគេហទំព័ររបស់ខ្លួនថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាព រវាងឥណ្ឌា និងប៉ាគីស្ថាន។ 

អ្នកនាំពាក្យក្រសួងខាងលើបាននិយាយថា ចិនអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់ទាំងឥណ្ឌា ទាំងប៉ាគីស្ថានផ្ដល់អាទិភាពដល់សន្តិភាព និងស្ថិរភាព ភាពស្ងប់សុខ និងការអត់ធ្មត់ ងាកទៅរកមាគ៌ាដំណោះស្រាយនយោបាយតាមរយៈមធ្យោបាយសន្តិវិធី និងចៀងវាងការចាត់វិធានការនានាដែលនាំឲ្យមានភាពតានតឹងថែមទៀត ។ 

ប្រភពខាងលើបន្ថែមទៀតថា ប្រទេសចិន នៅតែមានឆន្ទៈបន្តដើរតួនាទីប្រកបដោយការស្ថាបនាក្នុងបញ្ហានេះ ។

ការអត្ថាធិប្បាយរបស់ក្រុងប៉េកាំងពេលនេះ កើតឡើងជួនគ្នានឹងការអំពាវនាវរបស់ប្រមុខការទូតអាមេរិក លោក Marco Rubio នៅថ្ងៃសៅរ៍នេះ ឲ្យឥណ្ឌា និងប៉ាគីស្ថានស្ដារទំនាក់ទំនងដោយផ្ទាល់ឡើងវិញ ដើម្បីបញ្ចៀសការគណនាខុស។ហើយក្រុមប្រទេសG7វិញបានអំពាវនាវឲ្យភាគីជម្លោះទាំងពីរស្វែងរកការសន្ទនា៕

អត្ថបទដែលទាក់ទង

ការវិភាគ៖ គ្រោះទុរ្ភិក្សនឹងកើតមានទូទាំងតំបន់ហ្កាហ្សា ខណៈមនុស្ស ៥០ម៉ឺននាក់ ប្រឈមការដាច់ពោះស្លាប់
2025/05/12 09:02:14 pm        1
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស HRW ៖ សមាជិកជនជាតិភាគតិច ១៣០នាក់ ត្រូវបានសម្លាប់ដោយកងទ័ពប៊ូគីណាហ្វាសូ
2025/05/12 08:48:50 pm        1
ពលរដ្ឋអាហ្វ្រិកខាងត្បូងស្បែកស. ៤៩នាក់ ចាកចេញទៅកាន់សហរដ្ឋអាមេរិកក្រោមផែនការជនភៀសខ្លួនរបស់លោក Trump
2025/05/12 08:23:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវិភាគ៖ គ្រោះទុរ្ភិក្សនឹងកើតមានទូទាំងតំបន់ហ្កាហ្សា ខណៈមនុស្ស ៥០ម៉ឺននាក់ ប្រឈមការដាច់ពោះស្លាប់

2025/05/12 09:02:14 pm
​ក្រុមឃ្លាំមើលសិទ្ធិមនុស្ស HRW ៖ សមាជិកជនជាតិភាគតិច ១៣០នាក់ ត្រូវបានសម្លាប់ដោយកងទ័ពប៊ូគីណាហ្វាសូ
2025/05/12 08:48:50 pm
​ពលរដ្ឋអាហ្វ្រិកខាងត្បូងស្បែកស. ៤៩នាក់ ចាកចេញទៅកាន់សហរដ្ឋអាមេរិកក្រោមផែនការជនភៀសខ្លួនរបស់លោក Trump
2025/05/12 08:23:33 pm
​អ៊ុយក្រែនអះអាងថា រុស្ស៊ីបើកការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំ ខណៈសុំឲ្យមានបទឈប់បាញ់
2025/05/12 07:55:02 pm
​អ៊ីរ៉ង់កំពុងរៀបចំត្រៀមសម្រាប់ទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Putin
2025/05/12 07:52:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/12 09:04:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/12 02:13:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/11 04:52:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am