ថ្ងៃ១៥កើត ខែពិសាខ ព.ស ២៥៦៩ ជាថ្ងៃវិសាខបូជា ដែលជាបុណ្យដ៏សំខាន់មួយនៃព្រះពុទ្ធសាសនា។ យើងខ្ញុំ ព្រមទាំងលោកយាយលោកតា ពុកម៉ែ អ៊ុំពូមីង បងប្អូនអ្នកកោះពីរ បានមកជួបជុំគ្នានៅក្នុងបរិវេណរូបសំណាក់នាគ ដែលជាបូជនីយដ្ឋាននៅលើទឹកដីកោះពីរ ដោយមានរៀបចំពិធីនមសក្ការព្រះរតនត្រៃ និងរាប់បាត្រព្រះសង្ឃ ១០៨អង្គ។
សូមលោកយាយលោកតា ពុកម៉ែ អ៊ុំពូមីង បងប្អូនទាំងអស់គ្នាអនុមោទនាទទួលយកនូវបុណ្យកុសលដែលកើតចេញពីសទ្ធាជ្រះថ្លានៃការប្រារព្ធពិធីបុណ្យតាមលំអានប្រពៃណីព្រះពុទ្ធសាសនាឱ្យបានគ្រប់ៗគ្នា។









