ក្រុមមេដឹកនាំអឺរ៉ុបព្រមានដាក់ទណ្ឌកម្ម ប្រសិនបើលោក Putin បដិសេធបទឈប់បាញ់នៅអ៊ុយក្រែន

2025/05/11 06:52:39 pm        204


មហាអំណាចអឺរ៉ុបធំៗបានព្រមព្រៀងឲ្យមានបទឈប់បាញ់អ៊ុយក្រែនរយៈពេល ៣០ ថ្ងៃដោយគ្មានលក្ខខណ្ឌនៅចុងសប្ដាហ៍នេះដោយមានការគាំទ្រពីប្រធានាធិបតីអាមេរិកលោក Donald Trump និងបានគំរាមលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ចំពោះការដាក់ទម្ងន់ទណ្ឌកម្មថ្មីដ៏ធំ ប្រសិនបើលោកមិនទទួលយកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Kyiv ក្នុងអំឡុងក្រុមមេដឹកនាំអឺរ៉ុប បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump មេដឹកនាំនៃប្រទេស បារាំង អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ុយក្រែន បានកំណត់ការចាប់ផ្តើមនៃបទឈប់បាញ់សម្រាប់ថ្ងៃទី ១២ ខែឧសភា។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Kier Starmerនិយាយថា ពួកលោកទាំងអស់គ្នានៅទីនេះ រួមជាមួយសហរដ្ឋអាមេរិកកំពុងអំពាវនាវដល់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ ប្រសិនបើលោកយកចិត្តទុកដាក់ចំពោះសន្តិភាព នោះលោកមានឱកាសបង្ហាញឥឡូវនេះ ដោយការបន្ថែមពេលផ្អាកប្រយុទ្ធសម្រាប់ទិវាជ័យជម្នះ ទៅជាបទឈប់បាញ់រយៈពេល៣០ ថ្ងៃពេញដោយគ្មានលក្ខខណ្ឌ។ ជាមួយនឹងការចរចាដើម្បីអនុវត្តតាមភ្លាមៗ នៅពេលបទឈប់បាញ់ត្រូវបានយល់ព្រមដោយគ្មានការពន្យារពេល។ 

ភ្លាមៗបន្ទាប់ពីការប្រកាសនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថា បានធ្វើសេចក្តីថ្លែងការណ៍ផ្ទុយ និងបង្កឲ្យមានការប្រឈមដាក់គ្នា។

លោក Trump ដែលមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈភ្លាមៗលើការអត្ថាធិប្បាយរបស់ក្រុមមេដឹកនាំអឺរ៉ុប បានបង្ហាញពីការខកចិត្តចំពោះអ្វីដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកជាការអូសពេលរបស់រុស្ស៊ីជុំវិញបទឈប់បាញ់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm