មនុស្សយ៉ាងហោចណាស់៣៣នាក់ត្រូវបានសម្លាប់នៅប្រទេសស៊ូដង់ក្នុងការវាយប្រហារដែលគេសង្ស័យថាជាស្នាដៃរបស់កងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) ខណៈសង្រ្គាមដ៏ឃោរឃៅរយៈពេលពីរឆ្នាំបានផ្ដាច់ជីវិតជនរងគ្រោះចុងក្រោយ។
ប្រភពក្នុងស្រុកបាននិយាយថា ការវាយប្រហាររបស់កងកម្លាំង RSF លើពន្ធនាគារមួយនៅចុងសប្ដាហ៍នេះក្នុងទីក្រុង el-Obeid បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ ខណៈកាលពីល្ងាចថ្ងៃសុក្រ យ៉ាងហោចណាស់សមាជិក ១៤ នាក់នៃគ្រួសារតែមួយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅទីក្រុង Darfur ។
ការវាយប្រហារជាផ្នែកមួយនៃសង្គ្រាមដែលកំពុងបន្តរបស់កងកម្លាំង RSF ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) របស់រដ្ឋាភិបាលដឹកនាំដោយយោធាចាប់តាំងពីឆ្នាំ ២០២៣ បានកើតឡើងបន្ទាប់ពីរយៈពេល៦ថ្ងៃជាប់គ្នានៃការវាយប្រហារដោយយានដ្រូនរបស់ក្រុមយោធាទៅលើទីក្រុងកំពង់ផែស៊ូដង់សម័យសង្រ្គាមរបស់រដ្ឋាភិបាលដឹកនាំដោយកងទ័ព។
ការវាយប្រហារទាំងនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងបណ្តាញអគ្គិសនី និងអាកាសយានដ្ឋានស៊ីវិលប្រតិបត្តិការចុងក្រោយរបស់ប្រទេសនេះ ដែលជាច្រកទ្វារដ៏សំខាន់សម្រាប់ជំនួយចូលទៅក្នុងប្រទេសដែលរងគ្រោះដោយសង្រ្គាមមួយនេះ។
សង្រ្គាមបានបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និង ១៣ លាននាក់រត់ភៀសខ្លួនចេញពីទីលំនៅ និងបង្កឱ្យមានអ្វីដែលអង្គការសហប្រជាជាតិហៅថាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក៕