ក្រុមបាតុកររាប់ពាន់នាក់បានចេញតវ៉ាពាសពេញទីក្រុងវ៉ាសូវី (Warsaw)កាលពីថ្ងៃសៅរ៍ ១០ ឧសភា ដោយធ្វើបាតុកម្មប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍មុនការបោះឆ្នោតប្រធានាធិបតីប៉ូឡូញនាពេលខាងមុខ។
ក្រុមបាតុករបានគ្រវីទង់ជាតិប៉ូឡូញ និងកាន់បដាអមដោយពាក្យស្លោកដូចជា បញ្ឈប់ការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំ។
អ្នកស្រី Barbara អាយុ ៥២ឆ្នាំជាអ្នកមើលថែកុមារ បាននិយាយនៅឯការជួបជុំនោះ ថា អ្នកស្រីបានមកតវ៉ាប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ដែលគំរាមកំហែងដល់សន្តិសុខនិងសង្គមជាតិរបស់ប្រទេសប៉ូឡូញ ។
សកម្មជនជាតិនិយមស្តាំនិយមលោក Robert Bakiewicz បាននិយាយទៅកាន់ហ្វូងមនុស្សថា ពួកគេ មិនយល់ព្រមចំពោះវិស្វកម្មសង្គមនេះ ចំពោះគម្រោងនេះ ដែលបានបំផ្លាញបណ្តាប្រទេសនៅអឺរ៉ុបខាងលិច និងអឺរ៉ុបខាងជើងឡើយ។
បាតុកម្មនេះបានគូសបញ្ជាក់ពីការជជែកដេញដោលដែលកំពុងបន្តនៅក្នុងប្រទេសប៉ូឡូញ ជុំវិញបញ្ហាអន្តោប្រវេសន៍ គោលនយោបាយរបស់សហភាពអឺរ៉ុប និងអត្តសញ្ញាណជាតិ ស្របពេលប្រទេសនេះខិតជិតដល់ការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួន។
ប្រទេសប៉ូឡូញនឹងបោះឆ្នោតជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ១៨ ខែឧសភា ខាងមុខនេះ ៕