ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកបានត្រៀមខ្លួន ដើម្បីជួបលោក Vladimir Putin នៅក្នុងប្រទេសទួរគីនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់លោកជាសាធារណៈឱ្យទទួលយកភ្លាមៗនូវសំណើរបស់មេដឹកនាំវិមានក្រឹមឡាំង អំពីការចរចាដោយផ្ទាល់។

សំណើរបស់ លោក Zelenskiy អំពីជំនួបជាមួយលោក Putin មានរយៈពេល៤៨ម៉ោងដែលមេដឹកនាំអឺរ៉ុបបានចូលរួមជាមួយលោក Zelenskiy ក្នុងការទាមទារបទឈប់បាញ់រយៈពេល៣០ថ្ងៃចាប់ពីថ្ងៃច័ន្ទនេះ ដែលមានតែសម្រាប់លោក Putin ប៉ុណ្ណោះ ដើម្បីធ្វើសំណើតបត ជំនួសការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន - រុស្ស៊ី ជាលើកដំបូងចាប់តាំងពីដើមដំបូងនៃការឈ្លានពានក្នុងឆ្នាំ២០២២។
ទោះជាយ៉ាងណា វាពុំទាន់មានភាពច្បាស់លាស់ ដែលលោក Putin និយាយថា លោកនឹងចូលរួមដោយផ្ទាល់។ លោក Putin និងលោក Zelenskiy ពុំដែលបានជួបគ្នាចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ។
លោក Zelenskyy បានសរសេរនៅលើបណ្តាញ X. ថា «ខ្ញុំនឹងរង់ចាំលោក Putin នៅប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍។ ខ្ញុំសង្ឃឹមថា លើកនេះ រុស្ស៊ីនឹងមិនស្វែងរកលេសនោះទេ»។

មេដឹកនាំអ៊ុយក្រែន បានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍នៅពេលយប់ដែលស្របគ្នាទៅនឹងពេលវេលាដ៏សំខាន់នៅសហរដ្ឋអាមេរិក ដែលបានស្នើឱ្យមានកិច្ចពិភាក្សាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី១៥ ខែឧសភា។