ទោះមានភ្លៀងធ្លាក់ខ្លាំង តែពុទ្ធបរិស័ទក្នុងស្រុកភ្នំក្រវាញច្រើនកុះករ នៅតែចូលរួមដង្ហែ​វិសាខបូជាដោយក្តីជ្រះថ្លា

2025/05/12 04:47:36 pm        247

ពោធិ៍សាត់ ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ បំផុត​នៅ​ក្នុង​ព្រះពុ​ទ្ធ​សាសនា ព្រោះពិធីបុណ្យវិសាខបូជានេះ គឺជាបុណ្យមួយយ៉ាងធំនៅក្នុង ព្រះពុទ្ធសាសនា អាច​រាប់​ថា​ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រឭកដល់ព្រះពុទ្ធសមណ គោត្តម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី ១៥ កើត ខែ ពិសាខ ដែលពុទ្ធសាសនិកទាំង គ្រហស្ថ និងបព្វជិត នៅទូទាំងប្រទេសកម្ពុជា តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

 

ដោយឡែកក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក៏មានរៀបចំពិធីបុណ្យវិសាខបូជា យ៉ាងអធិកអធមផងដែរ ដោយមានពុទ្ធសាសនិកចូលរួមយ៉ាងច្រើនកុះករប្រកបដោយក្តីជ្រះថ្លា ទោះអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ។ បុណ្យវិសាខបូជាក្នុងស្រុកស្រុកភ្នំក្រវាញ ត្រូវបានប្រារព្ធឡើងរួមគ្នាដោយវត្តចំនួន៦ ដែលរៀបចំធ្វើនៅបរិវេណវត្តស្បូវរីក ស្ថិតក្នុងឃុំលាច ក្រោមការដឹកនាំដោយព្រះតេជគុណ សន្តិចិត្តោ ស័ព្ទ សូរសៀង ព្រះចៅអធិការវត្តស្បូវរីក និងដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ និងតំណាងក្រុមការងារចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ។ ក្បួនដង្ហែរបុណ្យវិសាខបូជា ដោយរថយន្ត និងគោយន្ត ក្នុងស្រុកភ្នំក្រវាញ បានចាប់ផ្តើមពីវត្តស្បូវរីក ហើយដង្ហែរកាត់តាមផ្លូវសំខាន់ៗនានាក្នុងទីប្រជុំជនស្រុកភ្នំក្រវាញ រួចទើប បំបែកដង្ហែរដោយថ្មើរជើងចូលទៅកាន់វត្តនីមួយៗរៀងៗខ្លួន ។

 

ព្រះតេជគុណ សន្តិចិត្តោ ស័ព្ទ សូរសៀង ព្រះចៅអធិការវត្តស្បូវរីក មានសង្ឃដីកាបញ្ជាក់ថា ថ្ងៃវិសាខបូជាគឺជាថ្ងៃដ៏មានសារៈសំខាន់ ព្រោះថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា។ ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសំណើរ របស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ថាពិធីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យ អន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជា ជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំអន្តរជាតិនៃក្រុម ប្រឹក្សាផ្នែកពុទ្ធសាសនា ស្តីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យវិសាខបូជានៃអង្គការសហប្រជា ជាតិ” នេះ បានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០០៤ ។ ថ្ងៃវិសាខបូជានេះ គឺចាត់ថាជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ បង្រៀនមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និងសន្តិភាពទាំងខាងក្នុង និងខាងក្រៅ ហើយថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញា គុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        108
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm