Max Verstappen ឈ្នះ​ជើងឯក F1 ពិភពលោក​ក្រោយ​វ៉ា Lewis Hamilton ជុំ​ចុងក្រោយ​នៅ​អារ៉ាប់​រួម​

2021/12/13 09:27:16 pm        153

​​ប្រណាំង​រថយន្ត​៖ ​កីឡាករ​សញ្ជាតិ​ហូ​ឡង់ Max Verstappen បាន​ក្លាយជា​ជើងឯក F1 ពិភពលោក​ជា​លើកដំបូង​ក្នុង​អាជីព​ ក្រោយ​យកឈ្នះ​ការប្រកួត​ទីលាន​ចុងក្រោយ​នៅ​ទីក្រុង Abu Dhabi អារ៉ាប់​រួម​។ ​​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ F1 ដែល​កីឡាករ​ពីររូប​មាន​ពិន្ទុ​ស្មើគ្នា​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ពិភពលោក​នៅ​ទីលាន​ចុងក្រោយ​បិទ​រដូវ​កាល​។

មិន​ត្រឹមតែ​ប្រជែង​គ្នា​នៅ​ទីលាន​ចុងក្រោយ​ទេ Max Verstappen និង Lewis Hamilton ថែមទាំង​ត្រូវការ​ជុំ​ចុងក្រោយ​ដើម្បី​ប្រជែង​គ្នា​ថែមទៀត​។ ​Lewis Hamilton ដែល​ចេញដំណើរ​ពីក្រោយ​តែ​បាន​ឡើងមក​នាំមុខ Verstappen តាំងពី​ដំបូង​។ ​សំណាង​មិនចេះ​តែមាន​សំរាប់​កីឡាករ​របស់​ក្រុម Mercedes រូបនេះ​ទេ ពោលគឺ​នៅពេល Nicolas Latifi របស់​ក្រុម Williams បុក​របង​នៅពេល​សល់ ៥ជុំ​ទៀត​ចប់ធ្វើឱ្យ​រថយន្ត​ទាំង​ត្រូវ​ផ្អាក​ប្រណាំង ​និង​ជិះ​ពីក្រោយ​រថយន្ត​សុវត្ថិភាព​ដល់​ទៅ ៤ជុំ​ទំរាំ​ទីលាន​ត្រូវបាន​បោសសំអាត​។

​​នៅសល់តែ ១ជុំ​ចុងក្រោយ​កីឡាករ​របស់ Red Bull, Max Verstappen បាន​វ៉ា​ជែង Hamilton បាន​សំរេច​មិន​គួរ​ឱ្យ​ជឿ​។​ ​ក៏មាន​រឿង​ចម្រូង​ចម្រាស​ប្តឹងតវ៉ា​ដែរ​ពី​ក្រុម Mercedes ត្រូវ​បាន F1 ច្រានចោល​។ ​សូមបញ្ជាក់ថា Max Verstappen បាន​ក្លាយជា​កីឡាករ​ហូ​ឡង់​ទី១ ដែល​ឈ្នះ​ជើងឯក F1 ពិភពលោក​ ខណៈ Lewis Hamilton ត្រូវ​រង់ចាំ​បន្តទៀត ​ដើម្បី​បំបែក​កំណត់ត្រា​កីឡាករ​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​បាន​ច្រើនជាងគេ​សរុប ៨លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        108
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        119
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm