លោកTrump គាំទ្រសំណើលោក Putin សម្រាប់កិច្ចចរចាអ៊ុយក្រែន និងជំរុញលោក Zelensky ឲ្យយល់ព្រមភ្លាមៗ

2025/05/12 06:01:14 pm        102

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យ បានគាំទ្រការអំពាវនាវរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រាប់កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដោយមិនគោរពកិច្ចព្រមព្រៀងនៃរដ្ឋបាលរបស់លោកជាមួយមេដឹកនាំអឺរ៉ុប ដែលបានប្រកាសក្នុងរយៈពេលមិនដល់ ២៤ ម៉ោងមុន។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានជំរុញឱ្យអ៊ុយក្រែនយល់ព្រមភ្លាមៗ ចំពោះសំណើនៃកិច្ចចរចាដោយផ្ទាល់ដោយគ្មានលក្ខខណ្ឌ ដែលដាក់ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីព្រឹកថ្ងៃអាទិត្យ។

កាលពីថ្ងៃសៅរ៍ ក្រុមមេដឹកនាំនៃប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ហើយបានទាមទារឱ្យលោក Putin ទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ ពុំនោះនឹងមើលឃើញការដាក់ទណ្ឌកម្មកើនឡើង។

មេដឹកនាំទាំងនោះបាននិយាយថាលោកTrump បានចូលរួមជាមួយពួកលោកក្នុងការទាមទារ ដែលជាការវិវត្តន៍ដ៏សំខាន់មួយ។បេសកជនរបស់លោក Trump ប្រចាំប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្ហោះរូបភាពរបស់មេដឹកនាំអឺរ៉ុបជាថ្មីក្នុងការហៅទូរស័ព្ទជាមួយលោក ហើយបាននិយាយថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃនឹងចាប់ផ្តើមដំណើរការបញ្ចប់សង្រ្គាម។

ជាការឆ្លើយតប លោក Putin បានស្នើឱ្យមានការចរចាដោយផ្ទាល់ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ លោក Zelensky បាននិយាយថា លោកនឹងបើកចំហសម្រាប់ការចរចាដោយផ្ទាល់ នៅពេលបទឈប់បាញ់ត្រូវបានយល់ព្រម៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm