អ្នកភូមិដែលជម្លៀសខ្លួនពីបណ្តោយព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ភ័យខ្លាចមិនហ៊ានវិលទៅលំនៅឋានវិញ

2025/05/12 06:05:08 pm        135

បន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃនៅក្នុងជម្រកបណ្ដោះអាសន្ន និងជាមួយសាច់ញាតិ ប្រជាជនមកពីភាគីទាំងពីរនៃព្រំដែនឥណ្ឌា និងប៉ាគីស្ថាន មានការសង្ស័យអំពីបទឈប់បាញ់នៅចុងសប្តាហ៍នេះ ហើយភ័យខ្លាចមិនហ៊ានប្រញាប់ត្រឡប់ទៅកាន់ភូមិរបស់ពួកគេវិញភ្លាមៗទេ។

ទីតាំងរបស់ឥណ្ឌាជាច្រើនដូចជា ភូមិ Jammu និង Amritsar ដែលគ្របដណ្ដប់ដោយសំឡេងផ្ទុះបន្ទាប់ពីបទឈប់បាញ់បានព្រមព្រៀងនោះ នៅតែស្ងប់ស្ងាត់ជាងធម្មតាកាលពីថ្ងៃអាទិត្យ (១១ ឧសភា) ដោយហាងលក់ដូរជាច្រើននៅតែបិទទ្វារ ហើយមនុស្សម្នាជ្រើសរើសស្នាក់នៅក្នុងផ្ទះ។ អាជ្ញាធរឥណ្ឌា និងប៉ាគីស្ថាន បានណែនាំប្រជាជនដែលចាកចេញពីតំបន់ព្រំដែន មិនត្រូវត្រឡប់ទៅភូមិជួរមុខវិញទេ។

មនុស្សរាប់រយនាក់បានរត់ភៀសខ្លួនទៅជម្រកបណ្តោះអាសន្ន ខណៈអ្នកផ្សេងទៀតចាកចេញទៅស្នាក់នៅជាមួយសាច់ញាតិឆ្ងាយពីព្រំដែន ស្របពេលការប្រយុទ្ធកាន់តែខ្លាំងឡើងកាលពីដើមសប្តាហ៍មុន។

លោក Kabal Singh ប្រធានភូមិមួយនៅជិតព្រំដែនបាននិយាយថា ប្រជាជនសងខាងនៃព្រំដែន មានការភ័យខ្លាចមិនហ៊ានឡប់ទៅវិញ បន្ទាប់ពីឮដំណឹងថានៅតែមានសំឡេងផ្ទុះ បន្ទាប់ពីការប្រកាសបទឈប់បាញ់។ មន្ត្រីរដ្ឋបាលម្នាក់ក្នុងតំបន់នៅជ្រលងភ្នំ Neelum របស់ប៉ាគីស្ថាន និយាយថា "អ្នកស្រុកជាច្រើនកំពុងរង់ចាំមើលថាតើស្ថានការណ៍វិវឌ្ឍយ៉ាងដូចម្តេច មុនពេលសម្រេចចិត្តត្រឡប់ទៅវិញ"។

បន្ទាប់ពីការប្រយុទ្ធគ្នាអស់ ៤ថ្ងៃ ឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ប៉ុន្តែក្នុងប៉ុន្មានម៉ោងក្រោយមក សំឡេងផ្ទុះបានលាន់លឺនៅតាមទីប្រជុំជនព្រំដែន ហើយឥណ្ឌា បានចោទប៉ាគីស្ថាន ថារំលោភលើកិច្ចព្រមព្រៀងនេះ នៅក្នុងអ្វីដែលប៉ាគីស្ថានបដិសេធ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm