បុរសជនជាតិចិនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយបាញ់គំរាម២គ្រាប់

2025/05/12 06:18:55 pm        240

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន ក្រោយទាញកាំភ្លើងខ្លី បាញ់គំរាមចំនួន០២គ្រាប់ គ្រាន់តែសន្តិសុខ ហាមមិនអោយជក់បារីពេល​ចូលក្នុងហាង ភោជនីយដ្ឋាន បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះ បង្កឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២៥ នៅចំណុចមុខ ហាងចិន (ផ្ទះបាយ ជៀស៊ាំង) ផ្លូវ២៣២កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា បុរសជនជាតិចិនមានឈ្មោះ លី ជែម៉ុង ភេទប្រុសអាយុ ៣៤ឆ្នាំ បុគ្គលិក ហួយវ័នផេ និងស្នាក់នៅបន្ទប់លេខ៥០៤ជាន់ទី៥ អគារហួយវ័នផេផ្លូវ២៣២កែង១១១ ភូមិ១សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ កាន់លិខិតឆ្លងដែនលេខៈEJ16 51 209 បានដកហូតសម្ភារៈ និងវត្ថុតាងដកហូតរួមមាន៖ អាវុធខ្លីម៉ាកឡុក១៩ពណ៌ខ្មៅ លេខBGTB497, គ្រាប់កាំភ្លើងចំនួន០៨គ្រាប់, សំបកគ្រាប់ចំនួន២គ្រាប់, ទូរស័ព្ទដៃម៉ាកអាយហ្វូន7ពណ៌ផ្កាឈូក និងទូរស័ព្ទដៃម៉ាកអាយហ្វូន15promax ពណ៌ខ្មៅ។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា មុនពេលកើតហេតុ បុរសជនជាតិចិននោះ គ្រាន់តែសន្តិសុខ ហាមមិនអោយជក់បារីពេលចូលក្នុងហាងភោជនីយដ្ឋាន ស្រាប់តែទាញកាំភ្លើងខ្លី បាញ់គំរាម ចំនួន០២គ្រាប់ បង្កការភ្ញាក់ផ្អើល ត្រូវបាននគរបាលចុះជួញអន្តគមន៍ឃាត់ខ្លួនភ្លាមៗ។

បច្ចុប្បន្ន ​ជនសង្ស័យត្រូវបាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm