កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដីសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ ធ្វើការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម , ដប់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១, ថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀតនាប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១ , ឈ្មោះ ឡេង វាសនា ហៅក្រៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ២ , ឈ្មោះ សេង គឹមសៀង ហៅសៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំពោះជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕ តារាវុទ្ធី






