ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់កើនឡើងជាង ១៩,៥ ពាន់លានដុល្លារ

2025/05/12 07:22:46 pm        246

ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ មាន​ទំហំ​ទឹកប្រាក់សរុបកើនឡើងជាង ១៩,៥ ពាន់លានដុល្លារអាមេរិក បើធៀបនិងឆ្នំា២០២៤, ក្នុង​នោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ ខណៈការនាំចូល ពី​បរទេស​មានចំនួន ១០ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះចាប់តាំងពីដើមឆ្នាំ ២០២៤ ឃើញថា ការដោះដូពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា មានកំណើនកើន ឡើង​ជា​បន្ត​បន្ទាប់ ជាក់ស្តែងនៅរយៈពេល ៤ ខែ ក្នុងឆ្នាំ ២០២៥ នេះ, ការធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ​ជាមួយ​ប្រទេស​ដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសដៃគូផ្សេងៗទៀតរបស់កម្ពុជា គិត​ជា​ទំហំ​ប្រាក់​សរុប មានចំនួនជាង ១៩,៥ ពាន់លានដុល្លារ បានកើនឡើងប្រមាណ ១៧ ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ។

ជុំវិញ​ការ​ធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា នៅ​ក្នុង​រយៈ​ពេល ៤ ខែនេះ មានទំហំទឹកជាង ជាង ៩,១ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ បើ​ធៀប​រយៈ​ពេល​ដូចគ្នាឆ្នំា ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញសម្លៀកបំពាក់ គ្រឿង បន្ទាប់បន្សំធ្វើពីក្រណាត់ មានទំហំទឹកប្រាក់ជិត ២ ពាន់លានដុល្លារ, ធញ្ញជាតិ ៧៤៩ លានដុល្លារ, ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំ ជិត ៤០០ លានដុល្លារ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់ជាង ១,២ ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ជាង ៦៦៤ លានដុល្លារ, ស្បែកជើង ស្រោមជើងជាង ៦២៣ លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ៥៨៦ លានដុល្លារ,គ្រឿងសង្ហារឹម ៣៤៤ លានដុល្លារ, ផ្លែឈើ និងគ្រាប់ ផ្លែឈើ ៧៨៦ លានដុល្លារ និងការនាំចេញទំនិញជាច្រើនមុខផ្សេងៗទៀត។

ចំណែកការនាំចូលវិញ, ក្នុងរយៈពេល ៤ ខែនេះដែរ កម្ពុជាបាននាំចូលទំនិញសំខាន់ គិតជាទឹកប្រាក់សរុប មានចំនួនជាង ១០ ពាន់ លានដុល្លារ កើនឡើងជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ក្នុងនោះកម្ពុជាបាននាំចូលទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក រួមមាន៖ ផលិតផលចាក់ដោយម្ជុល មានទឹកប្រាក់ជាង ១ ពាន់លានដុល្លារ, រ៉ែប្រើប្រាស់គ្រឿងចំហេះ ជាង ១,២ ពាន់លានដុល្លារ, ម៉ាស៊ីន និង ឧបរកណ៍អគ្គិសនីជាង ៧១៥ លានដុល្លារ, ម៉ាស៊ីន និងបរិធានមេខនិក ៧៤៣ លានដុល្លារ, យានយន្តផ្សេងៗជាង ៧៤៨ លានដុល្លារ និងការនាំចូលនូវមុខទំនិញជាច្រើនផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm