រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយបាននឹងកំពុងស្រូបទាញកសិផលក្នុងស្រុកឱ្យកែច្នៃបម្រើទីផ្សារនាំចេញ

2025/05/12 07:40:26 pm        327

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយ នៅខេត្តកំពង់ធំ បានកំពុង​ស្រូប​យក​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ក្នុង​ស្រុកប្រមាណ ៦តោន ក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយក្រុមហ៊ុន​មួយ​នេះ​មាន​មហិច្ឆិតា​ពង្រីក​សមត្ថភាព​កែច្នៃប​ន្ថែមទៀត ឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់ បម្រើទីផ្សារនាំចេញ។

លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន MIRARTH Agritech ស្ថិតនៅ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​ដឹក​នាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ នេះ លោកបាន​ជម្រាប​ជូន​អំពី​ដំណើរ​អំពី​ខ្សែច្រ​វាក់​នៃកា​រ​កែ​ច្នៃ​គ្រប់​ស្វាយ​ចន្ទី និង​បច្ចេកទេសមួយចំនួន, បច្ចុប្បន្នក្រុមហ៊ុនបាន ទទួលទិញ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ពី​សហគមន៍​មួយ​ចំនួនដូចជា៖ សហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រម ទាំងសហគមន៍ទំនើបចំនួន៣ផ្សេងទៀត ក្នុងខេត្តកំពង់ធំនេះផងដែរ។

លោកលើកឡើងឱ្យដឹងថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​បាន​កំពុង​ធ្វើ​កា​រកែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ក្នុង​១​ថ្ងៃ​ៗ​ បានចំនួន៦តោន (សមត្ថភាព ១០តោនគ្រាប់ស្រស់ក្នុង១ថ្ងៃ) សម្រាប់ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​​ប្រទេសជប៉ុន និងសហភាពអ៊ឺរ៉ុប, ចំណែកទៅពេលខាងមុខ  ក្រុមហ៊ុន គ្រោង​នឹង​ពង្រីក​សមត្ថ​ភាព​កែច្នៃគ្រាប់ស្វាយចន្ទីស្រស់ ឱ្យឡើងដល់ជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ។ ក្រៅពីនេះ ក្រុម​ហ៊ុន​ក៏​មានមហិច្ឆិតា លើគម្រោងផលិតប្រេងជីវឥន្ធនៈ ផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី ដោយ​នាំយកនូវគ្រឿងសម្ភារៈបរិក្ខា និងបច្ចេកវិទ្យាទំនើបៗ ពីប្រទេសជប៉ុន នៅក្នុង​ដំណើរ​ការ​កែច្នែ​នោះ​ផង​ដែរ។

ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន MIRARTH Agritech បាន​សម្រេចវិនិយោគលើការកែច្នៃ គ្រាប់ស្វាយចន្ទី ក្នុងខេត្តកំពង់ធំ ដែលជាខេត្ត​មួយ​មាន​ការ​ដាំដុះ​ដំណាំ​ស្វាយចន្ទីច្រើនជាងគេ ជាដំណាំដែលមានសក្តានុពលខ្ពស់ ដែល អាចធ្វើកែច្នៃ​បា​ន​នៅ​គ្រប់​ដំណាក់កាល នៃខ្សែច្រវាក់តម្លៃផលិតកម្មដូចជា៖ ការកែច្នៃសំបក​គ្រាប់​ស្វាយ​ចន្ទី​ធ្វើ​ជា​ជីវ​ឥន្ធនៈ​ គ្រឿងសំអាង ចំណែកដើមស្វាយចន្ទី ក៏អាចផលិតចេញជាថាមពលផ្សេងៗ ដើម្បី​បង្កើន​តម្លៃ​បន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុន MIRARTH Agritech ដែលមានគម្រោងធ្វើពិពិធ កម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលនាំចេញគ្រាប់ ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី ហើយខេត្តកំពង់ធំអាចជាមជ្ឈមណ្ឌលនៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយ ចន្ទីផងដែរ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ និងប្រជាកសិករ និងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់ នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា ការបង្កើតការងារ ពិសេសការនាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ក៏ដូចជាការដាំដុះនៅកម្ពុជាជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm