មេដឹកនាំអាស៊ានចាត់ទុកសម្ដេចតេជោ ជារដ្ឋបុរសដ៏មានបទពិសោធន៍ និង​ឥទ្ធិពល​នៅ​អាស៊ី​អាគ្នេយ៍

2025/05/12 07:55:29 pm        261

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ត្រូវបានមេដឹកនាំអាស៊ានផ្ដល់តម្លៃខ្ពស់បំផុត និងចាត់ទុក​សម្ដេចតេជោ​ជា​រដ្ឋបុរស​ដ៏​មានបទពិសោធន៍ និងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV កាលពីម្សិលមិញ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា ដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ របស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​ដែល​មាន​អត្ថន័យ​ដ៏​ធំ​ធេង​មហិមាសម្រាប់កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈ​ពាក្យ​ពេចន៍​របស់​មេដឹក​នាំ​នៃ​ប្រទេស​ម្ចាស់​ផ្ទះ​ទាំងពីរ ក៏ដូចជាគ្រឿងឥស្សរិយយស​ខ្ពស់​បំផុត​ដែល​សម្តេច​ទទួល​បាន​ពី​ទីម័រ​ឡេស្ដេ ​សបញ្ជាក់យ៉ាងច្បាស់ថា វីរភាពសម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរព និ​ង​ឱ្យ​តម្លៃ​មិន​ត្រឹម​តែក​ម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែសុសសាយទៅដល់លើឆាកតំបន់ និងអន្តរជាតិថែមទៀត។

ដំណើរ​ទស្សនកិច្ចរបស់សម្ដេចតេជោ នៅឥណ្ឌូនេស៊ី និងទីម័រឡេស្ដេ ក្រៅពីការ​ទទួល​បដិសណ្ឋារ​កិច្ច​ប្រកប​ដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី និងទីម័រឡេស្ដេ បានហៅសម្តេច ហ៊ុន សែនថា ជារដ្ឋបុរស​ដ៏​មាន​បទ​ពិសោធ​នៅ​អាស៊ី​អាគ្នេយ៍ និងជាមិត្តិជិត្តស្និទ្ធដ៏អស្ចារ្យរបស់ពួកគេផងដែរ។ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា​ឥណ្ឌូនេស៊ី​ក៏​បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋបុរស​ដ៏​មាន​ឥទ្ធិពល និងបាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​វីរភាព​របស់​សម្តេច​ក្នុង​បុព្វ​ហេតុ​ជា​តិ​មាតុ​ភូមិ​ដែល​បាន​ទាញ​កម្ពុជាពីភាពកំសត់ ទុគ៌តដ៏គួរឱ្យអាណិតអាសូរ មកជាប្រទេសដែលមានមុខមាត់ ទំនើប​ជឿនលៀន លើឆាកតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅឥណ្ឌូណេស៊ី និង​ទីម័រ​ឡេស្ដេ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ កេរ្តិ៍ឈ្មោះ និងឥទ្ធិពល​របស់​សម្តេច​តេជោ មិនត្រឹមតែទទួលបានការផ្តល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែ​បាន​បង្ហាញ​យ៉ាង​ច្បាស់នៅក្នុងតំបន់និងក្នុងពិភពលោក តាមរយៈកា​រ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​របស់​សម្តេច​ក្នុងការកសាងសន្តិភាពសម្រាប់មនុស្សជាតិនៅលើភពផែនដី។ ស្នាដៃ និង​គុណ​តម្លៃ​របស់​សម្តេចតេជោ ដែលជាធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ពិត​ជា​ស័ក្តិ​សម​ណាស់​ក្នុង​ការ​ទទួលបាននូវមហាកិត្តិយសដែលផ្តល់ជូនដោយប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំក្នុងតំបន់ និង​ពិភពលោក។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋបុរសដ៏ឆ្នើម គឺ​សម្ដេចតេជោ ដែលបាននឹងកំពុងរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm