ទីភ្នាក់ងារព័ត៌មាន Firat ដែលស្និទ្ធនឹងក្រុមសកម្មប្រយុទ្ធនេះបាននិយាយនៅថ្ងៃចន្ទ (១២ ឧសភា) នេះថា ក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើឌីស្ថាន ហៅកាត់ថា PKK ដែលមានជម្លោះជាមួយរដ្ឋទួរគី អស់រយៈពេលជាង ៤ទសវត្សរ៍មកហើយនោះ បានសម្រេចចិត្តរំសាយក្រុមខ្លួនឯង និងបញ្ចប់ការតស៊ូប្រដាប់អាវុធរបស់ខ្លួន៕