សហរដ្ឋអាមេរិក និងចិន បានយល់ព្រមកាត់បន្ថយជាបណ្តោះអាសន្ននូវពន្ធ ដែលបានដាក់លើការនាំចូលរបស់គ្នាទៅវិញទៅមក បន្ទាប់ពីវឌ្ឍនភាពដ៏វិជ្ជមានក្នុងកិច្ចប្រជុំពាណិជ្ជកម្មកាលពីចុងសប្ដាហ៍ ដោយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ប្រទេសទាំងពីរនឹងកាត់បន្ថយពន្ធរបស់គ្នាទៅមកចំនួន ១១៥% សម្រាប់រយៈពេល ៩០ថ្ងៃ៕


