នគរបាលថៃអរគុណចំពោះកម្ពុជា ដែលបានជួយសង្រ្គោះពលរដ្ឋខ្លួនជាង ១០០នាក់ចេញពីការចាប់ជំរិត

2021/12/13 03:05:54 pm        576

អគ្គស្នងការរងនគរបាលជាតិ របស់ថៃ លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុមមេត្តា បានថ្លែងអំណរគុណ ចំពោះសមត្ថកិច្ចរបស់កម្ពុជា ដែលបានសហការ និងជួយសង្រ្គោះពលរដ្ឋខ្លួនជាង ១០០នាក់ ឲ្យរួចផុត ពីការចាប់ជំរិត និងបង្ខាំងទុក ពីសំណាក់ឧក្រិដ្ឋជនបរទេសនាពេលកន្លងទៅ នៅរាជធានីភ្នំពេញ និងទីក្រុងប៉ោយប៉ែតប្រទេសកម្ពុជានោះ។

នៅក្នុងកិច្ចជំនួបជាមួយ លោកសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅអគ្គស្នងការដ្ឋានគរបាលថៃ វីរៈឆ័យ ស៊ុមមេត្តា បានលើកឡើងថា មានយុជន-យុវនារីរបស់ថៃយ៉ាងតិចចំនួន ១៥៩នាក់ ត្រូវបានអាជ្ញាធរខ្មែរ ជួយសង្រ្គោះពួកគេឲ្យមានសេរីភាពឡើងវិញ រហូតដល់ពួកគេបានវិលត្រឡប់មកប្រទេសថៃវិញក្រោយពី ពួកគេទាំងនោះបានចាញ់បោកមេខ្យល់បរទេសឲ្យមកធ្វើការនៅប្រទេសកម្ពុជា នៅតាមក្លឹបកំសាន្តនានា និងបង្ខំជនជាតិថៃទាំងនោះឲ្យតេតាមទូរស័ព្ទបោកប្រាស់គេ ដើម្បីជំរិតយកប្រាក់ (CALL CENTER) ជាដើមនោះ។

 សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះអាជ្ញាធរខ្មែរ បានធ្វើការបង្រ្កាប ក្រុមចាប់ជំរិត និងឧក្រិដ្ឋជនបរទេសបានជាច្រើននាក់ជាបន្តបន្ទាប់នៅទីក្រុងប៉ោយប៉ែត និងរាជធានីភ្នំពេញ ក្រោយពួកគេទាំងនោះបានចាប់បង្ខំយុវជន-យុវនារីថៃរាប់រយនាក់ឲ្យធ្វើការជាលក្ខណៈតេតាមទូរស័ព្ទ (CALL CENTER) បោកប្រាស់គេដើម្បីជំរិតទារប្រាក់គេជាដើមនោះ។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុមមេត្តា បានលើកឡើងថា ពេលនេះក្រុម យុវជន-យុវនារីទាំងនោះបានមកដល់ប្រទេសថៃវិញហើយ ហើយអាជ្ញាធរថៃនឹងបន្តសហការជានិច្ចមួយអាជ្ញាធរកម្ពុជា ក្នុងការបង្រ្កាបបទល្មើសបែបនេះ រួមទាំងជួយទប់ស្កាត់មេខ្យល់ដែលបោកពលរដ្ឋកម្ពុជាមកធ្វើការខុសច្បាប់នៅប្រទេសថៃផងដែរ។

 នៅក្នុងកិច្ចចំនួបនោះលោក សុខ  សុក្រឹត្យា លើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជា មួយថៃទាក់ទងនឹងការទប់ស្កាត់បទល្មើសនានា នៅតាមព្រំដែននៃប្រទេសទាំងពីរ ហើយលោកក៏បានស្នើភាគីថៃបន្តជំរុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស, អនុញ្ញាតិភ្ជាប់Mobile App សុវត្ថិភាពពលករចំណាកស្រុកជាមួយប្រព័ន្ធប៉ូលីសថៃ និងការទប់ស្កាត់ក្រុមប្រឆាំង ដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃដើម្បីធ្វើការវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន តាមព្រំដែនកម្ពុជា-ថៃដែរ។

 ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នប៉ូលីសថៃ ដាច់ខាតមិនអោយក្រុមប្រឆាំងយកទឹកដីថៃជាទីតាំងធ្វើកម្មភាពនយោបាយប្រឆាំង និងរាជរដ្ឋាភិបាលប្រទេសណាមួយឡើយជាពិសេសគឺប្រទេសកម្ពុជានេះតែម្តង ហើយសមត្ថកិច្ចប៉ូលីសថៃគ្រប់លំដាប់ថ្នាក់ទាំងអស់នឹងបន្កកិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចប៉ូលីសកម្ពុជាជានិច្ច ក្នុងការបង្រ្កាបរាល់បទល្មើសដែលបានរៀបរាប់ខាងលើនេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm