ផ្លូវក្រាលកៅស៊ូប្រវែងជិត១០គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបើកការដ្ឋានសាងសង់

2025/05/12 10:00:21 pm        350

បន្ទាយមានជ័យ៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ ​បាន​អញ្ជើញ​ក្នុង​ពិធី​បើកការដ្ឋាន​ផ្លូវក្រាល​កៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែងសរុប ៩៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ​ផ្តល់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ចំណុចភូមិអូរអំពិល ភូមិទួលប្រាសាទ ភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម ប៊ុន ចន្ទវណ្ណៈ បានលើកឡើងថា ក្រោមម្លប់សន្តិភាព ​ប្រទេស​កម្ពុជា​យើងមានភាពរីកចម្រើនជាបណ្តើរៗ​លើគ្រប់វិស័យ​ ដែល​បាន​នាំ​មក​នូវកិត្តិយស និង​សិទ្ធិស្មើភាព​ជាមួយប្រទេសនានា ​នៅក្នុងតំបន់ និងនៅលើពិភពលោកដែលជាកិត្តិយស​សម្រាប់​ប្រទេសជាតិ ​និងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្ដម បានបន្តថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​ឈ្លាសវៃ និងប្រកប​ដោយ​សមត្ថភាព និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុង​បន្តខិតខំ​អភិវឌ្ឍន៍​ប្រទេស​ជាតិលើគ្រប់វិស័យ​ឱ្យកាន់តែរីកចម្រើន​ទៅមុខបន្ថែមទៀត ​ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលបានកំណត់ អាទិភាពគន្លឹះ៥។

ឯកឧត្តម បានបញ្ជាក់ថា ដោយឡែកពាក់ព័ន្ធ​នឹងវិស័យ​អភិវឌ្ឍន៍​ជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បាន​បញ្ជាក់ច្បាស់​អំពីការ​លើកស្ទួយ និង​លើកកម្ពស់ការអភិវឌ្ឍជនបទ​តាមរយៈការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត ​និងគមនាគមន៍​ជនបទ ការលើកកម្រិតគុណ​ភាព​ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ​ជាពិសេសការ​ កសាង​ផ្លូវ​ជនបទ​តភ្ជាប់ទៅកសិដ្ឋាន​ ផ្លូវខេត្ត និង​ផ្លូវជាតិ ឱ្យក្លាយទៅជាជនបទ​សមាហរណកម្ម ការកែលម្អ​លក្ខខណ្ឌ​ជីវភាព​របស់​សហគមន៍ ជនបទ​ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ។

ឯកឧត្ដម បានឲ្យដឹងថា ផ្លូវចំនួន០៣ខ្សែនេះ ​នឹងបង្កភាពងាយ​ស្រួល​ដល់ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរចំណេញពេលវេលា ​កាត់បន្ថយការចំណាយ​លើការ​ដឹកជញ្ជូន​សម្ភារៈ ឬផលិតផល​ផ្សេងៗ​ទៅកាន់ទីផ្សារ និងងាយស្រួល​ក្នុងការទទួល​បាននូវសេវាសាធារណៈដូចជា​ទៅផ្សារ ​សាលារៀន មន្ទីរពេទ្យផងដែរ។

សូមបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូដែលត្រូវបើកការដ្ឋាន មានកម្រាស់ពីរជាន់ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៩៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើម​ផ្លូវសង​ខាងក្រាលដីល្បាយក្រួស ​ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន១២ កន្លែង ផ្លាកសញ្ញា​ចរាចរណ៍​ចំនួន៦២ផ្លាក ​គំនូសចរាចរណ៍ចំនួន ៣៤៩០ម៉ែត្រការ៉េ ​និង​ផ្លាកឈ្មោះផ្លូវចំនួន ៦កន្លែង ៕ អត្ថបទ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm