រដ្ឋមន្រ្តីការងារជំរុញគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញបន្តពង្រឹងគុណភាពសិស្សិដើម្បីឆ្លើយតបកំណើនសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត

2025/05/12 03:05:10 pm        257

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងឯកឧត្តម PARK Jong-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងពិព័រណ៍ការងារលើកទី៤ ឆ្នាំ២០២៥ ស្ថិតនៅទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ។

នៅក្នុអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំមកនេះ វិទ្យាស្ថាន បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេក​វិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្តល់ជូនសិស្សនិស្សិត និង​សិក្ខា​កាម​ឱ្យ​មាន​ទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និង​អ្នក​ពាក់​ព័ន្ធ​ទុកចិត្ត និងជឿជាក់។ ឯកឧត្តម បានគូសបញ្ជាក់ថា កត្តាទាំងអស់​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា វិទ្យាស្ថាននេះ គឺ​ជា​គ្រឹះ​ស្ថាន​អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយដែលមានសក្តានុពល និងសកម្ម ក្នុង​ការ​ចូល​រួមចំណែកកសាងមូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ខណៈដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញបច្ចេកទេសវិជ្ជាជីវៈ ១,៥លាននាក់ យ៉ាងសកម្មនោះ វិទ្យាស្ថានវិស័យអប់រំបណ្តុះបណ្តាលជំនាញ ធីវ៉េត ក៏បានដើរតួនាទីយ៉ាងសំខាន់បំផុតផងដែរ ក្នុង​ការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​ជំនាញ​ច្បាស់​លាស់​ដែល​បាន​និង​កំពុង​ផ្តល់​ឱកាស​ឱ្យ​សិក្ខា​កាម​មាន​ការ​ងារ​នៅ​តាម​ក្រុម​ហ៊ុន​រោង​ចក្រ​សហ​គ្រាស និងការក្លាយជាម្ចាស់អាជីវកម្មផងដែរ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ បាន​ចាប់​បើក​ដំណើរ​ការ​ដំបូង​នៅឆ្នាំ២០០៥ ដែលមានសិស្សចំនួនត្រឹមតែចំនួន ២០០នាក់ ជាមួយនិង៨មុខជំនាញ ប៉ុន្តែ​រហូតមកដល់បច្ចុប្បន្ននេះ វិទ្យាស្ថាន មានសិស្ស និស្សិតចំនួនជាង ៧ពាន់ ៨០០នាក់ ដែល​កំពុងសិក្សាលើមុខជំនាញ២៤ ខណៈ​ដែល​សិស្ស​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​គ្រប់​កម្រិត​ប្រមាណ​ជាង ១ម៉ឺន ៣ពាន់នាក់ គិតត្រឹមឆ្នាំ២០២៤។ បន្ថែមពីនេះ វិទ្យាស្ថាន NPIC ក៏បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេ ដល់យុវជនមក​ពី​គ្រួសារ​ក្រី​ក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៥ សិក្ខា​កាមដែលបានបញ្ចប់វគ្គមានចំនួន ៨៨៤នាក់ ក្នុងនោះសិក្ខា​កាម​មួយ​ចំនួន​បាន​ក្លាយ​ទៅ​ជាម្ចា​ស់​អាជីវកម្ម និងមួយចំនួនទៀតកំពុងបម្រើការនៅក្នុងក្រុមហ៊ុន និងសហគ្រាសផ្សេងៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am