នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១៖២៥នាទីយប់ នៅត្រង់ចំណុចមុខផ្ទះសំណាក់ ហ្រ្វីប៊ូទិក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងវរសេនីយ៍ត្រី ណុប មុនី នាយករងការិយាល័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីកាច់សោរកម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យទាំង ៣នាក់ ១៖ ឈ្មោះ មាស សុខនាថ អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ២៖ ឈ្មោះ ឆិន គន្ធា អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិជ្រៃគោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ៣៖ ឈ្មោះ សេង ពៅ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាដក ស្នាក់នៅ ភូមិថ្មរគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ វត្ថុតាងដកហូត ម៉ូតូចំនួន២គ្រឿង, ទុលលឺវីស, សោអក្ស L និងដែកកាច់ចុងសំប៉ែត។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។
នគរបាលបញ្ជាក់ថា ការបង្ក្រាបក្រមជនសង្ស័យនេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។តារាវុទ្ធី


