អង្គការសំអាតទន្លេសមុទ្រពង្រីកបេសកកម្មសំអាតទន្លេទៅកាន់ខេត្តពោធិ៍សាត់

2025/05/12 11:02:56 pm        418

អង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup) និងក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) កាលពីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសជាផ្លូវការ ពង្រីក​បេសកកម្មសំអាតទន្លេក្នុងរយៈពេល ៥ ឆ្នាំទៅកាន់ខេត្តពោធិ៍សាត់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំពុល​ប្លាស្ទិក និង ការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប។ កិច្ច​ខិតខំប្រឹងប្រែងរួមគ្នារនេះ បានចាប់ផ្តើមតាំងពីចុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៨។

បើ​តាម​ប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «បេសក​កម្ម​នេះ ស្របតាមយុទ្ធសាស្ត្រចត្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងនិរន្តរភាព ហើយ​រួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។

ឯកឧត្តម អេង សូភាណា អភិបាលរងខេត្តពោធិ៍សាត់ បាន​ថ្លែង​រំលឹក​ដោយ​បាន​ដក​ស្រង់​ប្រសាសន៍ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថា “បើមានសំរាមគឺ អត់​អភិបាលស្រុក បើមានអភិបាលស្រុកគឺ អត់សំរាម” មានសំរាមគឺអត់មេឃុំ មាន​មេ​ឃុំ​គឺ​អត់​សំរាម​"។

លោក Ronnie Koo នាយកប្រតិបត្តិនៃក្រុមហ៊ុន Leader Energy បានមានប្រសាសន៍ដែរថា កម្ម​វិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ Leader Energy ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព លើសពីអាជីវកម្មស្នូលរបស់យើង។

លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការ River Ocean Cleanup មានប្រសាសន៍ថា យើង​អាច​សំអាតសំណល់ប្លាស្ទិកទាំងអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំ។ ប៉ុ​ន្តែ​ដើ​ម្បី​រក្សាទឹកទន្លេឱ្យមានអនាម័យល្អ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ ការអប់រំ និង​ការ​ពង្រឹង​អនុវត្តន៍​ច្បាប់ គឺជាអាទិភាពសំខាន់។ លោកបានបន្តថា ទន្លេគឺជា​សរសៃ​ឈាម​នៃ​ប្រព័ន្ធ​អេកូ​ឡូស៊ី​របស់​យើង ដែលមានសារៈសំខាន់សម្រាប់ជីវៈចម្រុះ កសិកម្ម និងជីវិតមនុស្ស។

ចាប់តាំង​ពីខែតុលា ឆ្នាំ២០២៣ សំណល់ប្លាស្ទិកជាង ២៦៩ តោនត្រូវបាន​ប្រមូល​ចេញ​ពី​ទន្លេ​មេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ កណ្តាល សៀមរាប និង ១០ តោន ដែល​ប្រមូល​បានពីភូមិបណ្តែតទឹក ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លទ្ធផលនេះសម្រេចទៅបានដោយសារប្រើប្រាស់ទូកកំចាត់សំរាម ការលះបង់ខ្ពស់​របស់​ភ្នាក់​ងារ​កំចាត់​សំរាមក្នុងមូលដ្ឋានជាប់ទន្លេ និងការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា ព្រម​ទាំង​ការចូលរួមពីសហគមន៍ផ្ទាល់។ សមិទ្ធិផលនេះបានបន្ថែម លើបរិមាណសំណល់ប្លាស្ទិកជាង ២,១៤២ តោនដែលអង្គការសំអាតទន្លេ សមុទ្រ ROC បានប្រមូល​ចេញ​ពី​ទន្លេ​រហូត​មក​ដល់​ពេល​ប​ច្ចុប្បន្ន៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm