អ្នកនាំពាក្យរបស់លោក Putin៖ ទីក្រុងមូស្គូនឹង «បន្ត» ការលុកលុយ ហើយថា អ៊ុយក្រែនមិនទាន់ «ត្រៀម» សម្រាប់សន្តិភាព

2025/05/12 11:26:50 pm        67

អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីមួយថា អ៊ុយក្រែនត្រូវទទួលខុសត្រូវ ចំពោះការដែលមិនអាចធ្វើឲ្យមានវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាព ហើយបានប្តេជ្ញាថា ការវាយលុករបស់រុស្ស៊ី នឹង «បន្តមាន» ទោះបីជាក្រុងគីវ យល់ស្របជាមួយកិច្ចព្រមព្រៀងដែលគាំទ្រដោយសហរដ្ឋអាមេរិកក៏ដោយ។

ដោយប្រទេសនីមួយៗនៅតែមិនទាន់ឈានដល់បទឈប់បាញ់ជាផ្លូវការ ឯកអគ្គរដ្ឋទូតរបស់អ៊ុយក្រែន និងរុស្ស៊ី បានបង្ហាញខ្លួន សម្រាប់កិច្ចសម្ភាសន៍បដិបក្ខនឹងគ្នា កាលពីថ្ងៃអាទិត្យ (ទី១១ ខែឧសភា) ជាមួយប្រព័ន្ធផ្សព្វផ្សាយ ABC News។ លោក Dmitry Peskov អ្នកនាំពាក្យរបស់លោក Vladimir Putin បាននិយាយទៅកាន់ពិធីការិនី Martha Raddatz របស់ប្រព័ន្ធផ្សព្វផ្សាយ ABC ក្នុងទីក្រុងមូស្គូ។

អំឡុងកិច្ចសម្ភាសន៍នោះ លោក Peskov បានអះអាងថា៖ «អ៊ុយក្រែនកំពុងព្យាយាមគេចពីការចរចា»។ លោកស្រី Raddatz បានកាត់ពាក្យសម្ដីនោះ ដោយលើកឡើងថា៖ «អ៊ុយក្រែននិយាយថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់នាពេលនេះ នោះគឺបទឈប់បាញ់រយៈពេល ៣០ថ្ងៃ»។ លោក Peskov បានលើកឡើងថា៖ «ប៉ុន្តែពួកគេមិនទាន់ត្រៀមខ្លួន សម្រាប់ការចរចាភ្លាមៗនោះឡើយ។ លោកប្រធានាធិបតី Putin កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហា ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិភាព និងការទូត។ ប៉ុន្តែដោយគ្មានមធ្យោបាយសន្តិភាព និងប្រជាធិបតេយ្យ យើងត្រូវតែបន្តប្រតិបត្តិការយោធា»។ 

លោកបាននិយាយបន្តថា ការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបទៅកាន់ទីក្រុងគីវ នឹងត្រូវតែបញ្ឈប់ ដើម្បីឲ្យកិច្ចពិភាក្សាទាំងនោះកើតឡើង។ លោកបានទទូចថា អ៊ុយក្រែន «មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាភ្លាមៗនោះទេ»។

ដោយឡែកឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Oksana Markarova បានអង្គុយនៅក្នុងស្ទូឌីយ៉ូរបស់ប្រព័ន្ធផ្ព្វផ្សាយ ABC News សម្រាប់បទសម្ភាសន៍ជាមួយពិធីការិនី Raddatz។ លោកស្រីបានច្រានចោលការអះអាងរបស់លោក Peskov ដែលថា អ៊ុយក្រែនកំពុងបដិសេធលទ្ធភាពនៃកិច្ចចរចាភ្លាមៗ។ 

លោកស្រីបាននិយាយថា៖ «លោកប្រធានាធិបតី Volodymyr Zelensky ថ្ងៃនេះ បានបញ្ជាក់រួចហើយថា ពិតណាស់ អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការចរចា»។ លោកស្រី Markarova បានសង្កត់ធ្ងន់ថា៖ «យើងបានឮពាក្យនោះខ្លាំងៗ និងច្បាស់ពីលោកប្រធានាធិបតី (Donald) Trump ថា បទឈប់បាញ់គួរតែពេញលេញ និងគ្មានលក្ខខណ្ឌ។ ហើយយើងបានឮពីមេដឹកនាំអឺរ៉ុបផ្សេងទៀត។ គ្មាននរណាម្នាក់ចង់បានសន្តិភាពជាងអ៊ុយក្រែននោះទេ។ សំណួរថ្ងៃនេះ គឺថា តើរុស្ស៊ីចង់បានវាដែរ ឬទេ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm