អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ទម្លាក់ការប៉ុនប៉ងប្រជែងតំណែងប្រធានាធិបតី ដោយបញ្ចប់ជម្លោះក្នុងបក្ស

2025/05/12 11:33:07 pm        47

អតីតនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Han Duck-soo បានបញ្ចប់ការប៉ុនប៉ងរយៈពេលខ្លី និងមិនជោគជ័យ ដើម្បីឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សអភិរក្សនិយម កាលពីថ្ងៃអាទិត្យ (ទី១១ ខែឧសភា) បន្ទាប់ពីមានជម្លោះផ្ទៃក្នុងជាច្រើន ពោលគឺរយៈពេលប៉ុន្មានថ្ងៃដល់ថ្ងៃបោះឆ្នោត។

គូប្រជែង លោក Kim Moon-soo បានក្លាយជាបេក្ខជន សម្រាប់គណបក្សអំណាចប្រជាជន (PPP) បន្ទាប់ពីសមាជិកបក្ស បានបោះឆ្នោតកាលពីថ្ងៃទី១០ ខែឧសភា ដើម្បីជ្រើសរើសរូបលោក និងទម្លាក់លោក Han ដែលការចូលរួមប្រកួតប្រជែងយឺតយ៉ាវរបស់លោក បានបង្អាក់ដល់ការដល់ការព្រមព្រៀងតែងតាំងបេក្ខជនរបស់បក្ស សម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែមិថុនា។ លោក Han កាលពីថ្ងៃទី១១  ខែឧសភា បាននិយាយថា លោក «ទទួលយកអ្វីៗទាំងអស់ដោយគោរព» ហើយសង្ឃឹមថា លោក Kim ឈ្នះការបោះឆ្នោតដែលត្រូវបានរៀបចំឡើងមុនអាណត្តិ ដោយសារការចោទប្រកាន់ទម្លាក់តំណែងលើអតីតប្រធានាធិបតីរបស់ប្រទេស។

លោក Kim បានចុះឈ្មោះជាផ្លូវការជាបេក្ខជនរបស់បក្ស PPP នៅព្រឹកថ្ងៃទី១១ ខែឧសភា ហើយឥឡូវនេះគឺជាក្តីសង្ឃឹមរបស់ក្រុមអភិរក្សនិយមរបស់កូរ៉េខាងត្បូង ក្នុងការតទល់នឹងបេក្ខជននាំមុខគេ គឺលោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង។

លោក Lee បានក្លាយជាអ្នកនាំមុខគេយ៉ាងច្បាស់លាស់ ក្នុងការបានជំនួសអតីតប្រធានាធិបតីអភិរក្សនិយម លោក Yoon Suk Yeol ដែលត្រូវបានបញ្ចប់តំណែងកាលពីខែមេសា ដោយសារបានរំលោភលើភារកិច្ចរបស់លោក នៅពេលដែលលោកបានប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូឆ្នាំមុន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm