រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយនៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមកាលពីថ្ងៃអាទិត្យថា ជម្លោះនៅតំបន់ហ្កាហ្សា មិនអាចដោះស្រាយបានដោយមធ្យោបាយយោធា ហើយដំណោះស្រាយនយោបាយ ត្រូវតែរកឃើញ ដើម្បីបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។
លោក Wadephul បាននិយាយថា៖«ខ្ញុំមិនជឿថា ជម្លោះនេះអាចត្រូវបានដោះស្រាយជាអចិន្ត្រៃយ៍ដោយមធ្យោបាយយោធានោះទេ។ «ទោះជាយ៉ាងនេះក្តី វាជារឿងចាំបាច់ជាបន្ទាន់ ដែលក្រុមហាម៉ាសត្រូវបានដកហូតអាវុធ ហើយថា ក្រុមនេះមិនអាចមានការគ្រប់គ្រងដោយយោធាលើតំបន់ហ្កាហ្សាបានទៀតទេ»។

លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់ នឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីធានាសន្តិសុខរបស់ អ៊ីស្រាអែល ប៉ុន្តែនេះមិនមានន័យថា ប្រទេសរបស់លោកមិនអាចរិះគន់ដំណើរការរបស់អ៊ីស្រាអែលនោះទេ ដោយបន្ថែមថា នេះ «មិនត្រូវនាំទៅរកការប្រឆាំងក្រុមជ្វីហ្វនិយមទេ។
នេះបើយោងតាមអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១.២០០នាក់ និង ២៥១នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរត្រឡប់ទៅតំបន់ហ្កាហ្សាវិញ។ យុទ្ធនាការរបស់អ៊ីស្រាអែល 0បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥២.000នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមអាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
លោក Wadephul បាននិយាយថា៖«ខ្ញុំមិនប្រាកដថា តើគោលដៅយុទ្ធសាស្ត្រទាំងអស់របស់អ៊ីស្រាអែលអាចសម្រេចបានតាមវិធីនេះទេ (តាមរយៈយុទ្ធនាការយោធា) ហើយថាតើវានឹងបម្រើដល់សន្តិសុខរបស់អ៊ីស្រាអែល ក្នុងរយៈពេលវែងដែរ ឬទេ”។
