ក្រុមស្ម័គ្រចិត្តលីប៊ី ដើររៃអង្គាសប្រាក់នៅក្រៅវិហារក្រុង Misrata ដើម្បីគាំទ្រដល់តំបន់ហ្កាហ្សា

2025/05/13 12:27:33 am        66

ក្រុមស្ម័គ្រចិត្តនៅទីក្រុង Misrata ប្រទេសលីប៊ី បានចាប់ផ្តើមគំនិតផ្តួចផ្តើមរៃអង្គាសប្រាក់ ដើម្បីគាំទ្រជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប ដាក់ប្រអប់បរិច្ចាគប្រាក់នៅក្រៅព្រះវិហារ អំឡុងការអធិស្ឋានថ្ងៃសុក្រ ។

យុទ្ធនាការក្រោមស្លាក “"យុទ្ធនាការរៃអង្គាសប្រាក់សម្រាប់ពលរដ្ឋហ្គាហ្សា បន្ទាប់ពីការអធិស្ឋានថ្ងៃសុក្រ” ឃើញក្រុមស្ម័គ្រចិត្តលើកទឹកចិត្តក្រុមថ្វាយបង្គំព្រះ នៅក្រៅវិហារ ដើម្បីរួមចំណែកជាសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ។

ក្រោយកាអធិស្ឋានថ្ងៃសុក្រ ប្រជាពលរដ្ឋលីប៊ី នាំគ្នាដង្ហែរក្បួនតាមផ្លូវនៅទីក្រុង Misrata ដើម្បីគាំទ្រតំបន់ហ្កាហ្សា ហើយក្មេងៗនំាគ្នាកាន់ចានគ្មានអាហារ ជានិមិត្តរូបដល់ការគំរាមកំហែងគ្រោះទុរ្ភិក្សជិតកើតមាននៅដែនដីបិទច្រកមួយនេះ ដូចដែលអង្គការសហប្រជាជាតិ បានព្រមាន ។

អ៊ីស្រាអែល បានកាត់បន្ថយការផ្គត់ផ្គង់ជំនួយភាគច្រើនចូលទៅក្នុងដែនដីមួយនេះ ក្រោយការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែតុលា ឆ្នាំ ២០២៣ ។ ពួកគេបានអនុញ្ញាតឲ្យជំនួយចូលតំបន់ហ្កាហ្សា អំឡុងបទឈប់បាញ់ដ៏ផុយស្រួយដែលបានចាប់ផ្តើមកាលពីខែមករា ឆ្នាំនេះ ប៉ុន្តែពួកគេបានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង ពេលដែលពួកគេចាប់ផ្តើមការវាយលុករបស់ពួកគេឡើងវិញលើក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស កាលពីខែមីនា ឆ្នាំនេះ ។ 

អ៊ីស្រាអែល និយាយថា ពួកគេមានគម្រោងបង្កើនយុទ្ធនាការសឹករបស់ខ្លួននៅតំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើខ្ទេចខ្ទី អំឡុងសង្រ្គាម ។

ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្ស ២៥១នាក់ ធ្វើជាចំណាប់ថ្នូរ យកទៅកាន់តំបន់ហ្កាហ្សា ។ យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥២.០០០នាក់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm