នាយករដ្ឋមន្រ្តីឥណ្ដាលោក Narendra Modi បានរៀបចំជំនួបកម្រិតខ្ពស់ជាមួយក្រុមមន្រ្តីការពារជាតិ និងសន្តិសុខនាថ្ងៃចន្ទនេះ ក្រោយបទឈប់បាញ់ជាមួយប៉ាគីស្ថាន ។
បទឈប់បាញ់ត្រូវបានឈានដល់កាលពីរសៀលថ្ងៃសៅរ៍ ក្រោយវិស័យការទូត និងសំពាធពីសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរយៈពេលជាច្រើនម៉ោងនៃបទឈប់បាញ់ ការផ្លោងគ្រាប់កាំភ្លើងធំ ត្រូវបានគេមើលឃើញនៅមានក្នុងតំបន់កាស្មៀរ ប្រទេសឥណ្ឌា ។

ទីភ្នាកងារព័ត៌មានរ៉យទ័រ រាយការណ៍ថា នៅព្រឹកថ្ងៃអាទិត្យ ការប្រយុទ្ធគ្នា និងការផ្ទុះគ្រាប់ដែលគេរាយការណ៍កាលពីយប់កន្លងទៅ បានស្ងប់ស្ងាត់នៅតាមព្រំដែនភាគីទាំង ២ ។
ជំនួបនេះ បានកើតមានឡើង មុនកិច្ចសន្ទនារវាងអគ្គនាយកប្រតិបត្តិការសឹកឥណ្ឌា និងសមភាគីប៉ាគីស្ថាន ។
ការវាយប្រហាររបស់ឥណ្ឌា បានកើតមានឡើង ក្រោយទីក្រុងញូវដែល្លី ដាក់ការស្តីបន្ទោសប៉ាគីស្ថានសម្រាប់ការវាយប្រហារកាលពីខែមុនដែលបានសម្លាប់មនុស្ស ២៦នាក់ ដែលជាភ្ញៀវទេសចរនៅតំបន់ភ្នំហិម៉ាឡៃ Pahalgam ។
ប៉ាគីស្ថាន បានច្រានចោលការចោទប្រកាន់របស់ឥណ្ឌាថា ពួកគេពុំមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះឡើយ ៕
