បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ

2021/12/13 05:09:42 pm        480

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ គឺទី១៖ បញ្ហាស្ទះចរាចរណ៍,ទី២៖ បញ្ហាស្ទះលូ និងទី៣៖ បញ្ហាស្ទះសំរាម។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងនៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ ក្នុងឱកាសមន្ទីរបរិស្ថានរាជនីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តយន្តការ ពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានា ដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន នៅខណ្ឌដូនពេញដើម្បីផ្សព្វផ្សាយដល់ សង្កាត់ទាំង១១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

សូមបញ្ជាក់ផងដែរបញ្ហាសំរាមនេះ គឺមានផែនការត្រូវអនុវត្តចំនួន០៣គឺ ការបញ្ចេញការប្រមូល និងការទុកដាក់ឲ្យបានត្រឹមត្រូវ។ ដូច្នេះនៅរាជធានីភ្នំពេញ ជាក់ស្ដែងនៅមូលដ្ឋានខណ្ឌដូនពេញ ក្រុមហ៊ុនប្រមូលសំរាមនឹងទៅប្រមូល និងដឹកជញ្ជូនជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩យប់ ដល់ម៉ោង៥ភ្លឺ។ ដូចនេះម៉ោងបញ្ចេញសំរាម គឺពីម៉ោង៦ ព្រឹក ដល់៩យប់។ ការបញ្ចេញសំរាមខុសពីម៉ោងនេះ នឹងទទួលការផាកពិន័យ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានលើកឡើងថា កន្លងមក​មូលដ្ឋាន​ខណ្ឌដូនពេញ បងប្អូនប្រជាពលរដ្ឋបានទុកដាក់ និងបញ្ចេញសំរាម​តាម​ពាសវាល​ពាសកាល ដូច្នេះក្រោយមាន ក្រុមហ៊ុនដេញថ្លៃបាន ក្រុមហ៊ុន ម៉ិ ស៊ូ ដា គ្រុប (Mizuda Group Co., Ltd) និងការណែនាំនិងជូនដំណឹងជាញឹកញាប់ឃើញថា បងប្អូនប្រជាពលរដ្ឋ បានទុកដាក់វេចខ្ចប់ សំរាមបានល្អប្រសើរច្រើន។

សម្រាប់​លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសំណូម​ពរ​ដល់​អាជ្ញាធរ​ខណ្ឌខណ្ឌ ​ក៏ដូចអាជ្ញាធរសង្កាត់ ជួយ​ផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយ​ដល់បងប្អូន​ប្រជាពលរដ្ឋ ឲ្យមាន​ការយល់ដឹងពីបញ្ហាការវេចខ្ចប់ ការបែងចែកប្រភេទសំរាម ការបញ្ចេញសំរាម បើពុំដូច​នោះទេ អាជ្ញាធរ​នឹងធ្វើការពិន័យ​អន្តរការណ៍​ចំពោះអំពើល្មើសនានា ​ដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

គួរបញ្ជាក់ផងដែរ​ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន៣ ចេញប្រតិបត្តិការ​លើកា​រ​ប្រមូល និងដឹកជញ្ជូន​សំរាមនៅក្នុងរាជធានីភ្នំពេញ​ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រោយ​ពី​បានសម្រេចជ្រើសរើសអស់មួយឆ្នាំ បានប្រគល់សិទ្ធិ ​និងកិច្ចសន្យាជូននាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ​ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

តំបន់ទី១៖ មាន០៥ខណ្ឌ គឺខណ្ឌទួលគោក, ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុន 800 ស៊ូភើ (800 SUPER) និងក្រុមហ៊ុនគ្លូបប៊លអ៊ែកសិនហ្វរអ៊ិនវ៉ាយ រ៉ឺម៉ិន អឺ វែរនេស ផាប់ប្លីក លីមីតធីត (Global Action for Environment Awareness Public Limited)។

តំបន់ទី២៖ មាន០៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុនម៉ិ ស៊ូ ដា គ្រុប (Mizuda Group Co., Ltd)។

តំបន់ទី៣៖ មាន០៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃ ដោយក្រុមហ៊ុនស៊ិនទ្រី (Cintri Cambodia)/ អេ វើ ប្រាយ (Everbright China)៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm