នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បានបញ្ជាក់នៅថ្ងៃចន្ទនេះថា បុរសជនជាតិអូស្រ្តាលីម្នាក់ត្រូវបានសម្លាប់នៅប្រទេសអ៊ុយក្រែន ក្នុងនោះសារព័ត៌មានអូស្រ្តាលី ABC រាយការណ៍ថា ជនរងគ្រោះគឺជាអតីតទាហានអូស្រ្តាលីធ្វើការក្នុងក្រុមសប្បុរសធម៌ដែលជួយដោះគ្រាប់មីនមិនទាន់ផ្ទុះ ។

ទូរទស្សន៍ ABC រាយការណ៍ដោយលើកប្រភពយោធាគ្មានអត្តសញ្ញាណថា បុរសជនជាតិអូស្រ្តាលីម្នាក់ និងសហការីជនជាតិអង់គ្លេសរបស់លោក បានស្លាប់កាលពីសប្តាហ៍មុននៅជិតទីក្រុងភាគខាងកើត Izyum របស់អ៊ុយក្រែន ដោយសាររបួសដែលពួកគេទទួលរងពេលផ្ទុះគ្រាប់មីននៅក្នុងអគារ ។ រឿងរ៉ាវនៅត្រូវបញ្ជាក់ផ្ទៀងផ្ទាត់ផ្លូវការ ។
លោកថា លោកអាចបញ្ជាក់បាន គាត់មិនមែនជាអ្នកចូលរួមនៅក្នុងជម្លោះនោះទេ គាត់ស្ម័គ្រចិត្តធ្វើការជាមួយអង្គការសប្បុរសធម៌ ហើយលោកចង់រំឭកដាសតឿនដល់ពលរដ្ឋអូស្រ្តាលីទាំងអស់ថា អុយក្រែនមែនជាតំបន់ត្រូវធ្វើដំណើរទៅនោះទេ ។
លោក Albanese និយាយថា ក្រសួងការបរទេសអូស្រ្តាលី បានផ្តល់ការគាំទ្រសម្រាប់គ្រួសារបុរសរងគ្រោះ ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានជាក់លាក់ណាមួយនោះទេ ។
ទូរទស្សន៍ ABCរាយការណ៍ថា បុរសជនជាតិអូស្រ្តាលីម្នាក់នេះ ធ្វើការសម្រាប់បេសកកម្ម Prevail Together ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ៕
