អ្នកវិភាគមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ជំនួបរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅប្រទេសទួរគីក្នុងសប្តាហ៍នេះ ទំនងជាមិនបន្តកើតឡើងនោះទេ ឬបើសិនជាកើតមានមែន វានឹងឈានដល់កិច្ចព្រមព្រៀងដ៏មានអត្ថន័យណាមួយ ។
ថ្លែងទៅកាន់ទីភ្នាកងារព័ត៌មានរ៉យទ័រពីទីក្រុងឡុងដ្រ៍ លោក Maximilian Hess និយាយថា មូលហេតុនៅពីក្រោយសេចក្តីប្រកាសចុងក្រោយរបស់មេដឹកនាំទាំង ២ អាចជាការសម្តែង និងនិទានកថា ជាជាងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់ជារៀងរហូត ។

លោក Hess និយាយថា ការប្តេជ្ញាចិត្តរបស់លោក Zelenskiy ក្នុងការចូលរួមជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ បង្ហាញពីឆន្ទៈរបស់លោកតាងនាមឲ្យវិស័យការពារជាតិអ៊ុយក្រែន ។
លោកបន្តថា លោកគិតថា លោក Zelenskiy ចាំយ៉ាងច្បាស់ពីវិធីដែលរដ្ឋបាលរបស់លោក Trump អាចយល់ឃើញពីរឿងនេះ ។
ការលើកឡើងរបស់លោក Zelenskiy កាលពីថ្ងៃអាទិត្យពីជំនួបជាមួយលោក Putin កើតមានឡើយរយៈពេល ៤៨ម៉ោងដែលក្រុមមេដឹកនាំអឺរ៉ុបបានចូលរួមជាមួយលោក Zelenskiy ទាមទារឲ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះតទៅ ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នោះទេថាតើលោក Putinនឹងចួលរួមដោយផ្ទាល់ឬយ៉ាងណានោះទេ ។ លោក Putin និងលោក Zennkiyមិនធ្លាប់ដែលជួបគ្នានោះទេ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ ហើយពួកគេក៏ពុំបានលាក់បាំងនោះដែរពីការមិនចេះគោរពគ្នារបស់ពួកគេ ៕
