ទីភ្នាក់ងារសារព័ត៌មាន WAM បានរាយការណ៍ថា ប្រធានាធិបតីអារ៉ាប់រួមលោក Sheikh Mohamed bin Zayed បានទទួលការហៅទូរស័ព្ទកាលពីថ្ងៃអាទិត្យពីប្រធានាធិបតីស៊ីរីលោក Ahmed Al-Sharaa។
សារព័ត៌មាន WAM បានបន្ថែមថា មេដឹកនាំទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសរបស់ពួកគេ និងស្វែងរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងលក្ខណៈដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ។
ពួកគេក៏បានផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍក្នុងតំបន់មួយចំនួន ដែលមានផលប្រយោជន៍ទៅវិញទៅមក។
លោក Sheikh Mohamed bin Zayed បានបញ្ជាក់ថា៖«ការប្តេជ្ញាចិត្តរបស់អារ៉ាប់រួម ក្នុងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងបំពេញនូវសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរីសម្រាប់ស្ថិរភាព ការអភិវឌ្ឍន និងអនាគតដែលកើតឡើងដោយសន្តិសុខ និងវិបុលភាព»។
លោក Al-Sharaa បានសម្តែងការកោតសរសើរចំពោះការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់អារ៉ាបរួម សម្រាប់ប្រជាជនស៊ីរី និងបានសរសើរតួនាទីស្ថាបនារបស់ប្រទេសនេះ ក្នុងការជំរុញសន្តិភាព និងស្ថិរភាព ក្នុងតំបន់។