អាជ្ញាធរជាតិអប្សរា អំពាវដល់សាធារណៈជនចូលរួមទស្សនា ព្រឹត្ដិការណ៍រម្លឹកគុណអង្គរ ដើម្បីសិក្សាឈ្វែងយល់អំពីកិច្ចការងារអភិរក្ស និងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គរ

2021/12/14 12:18:08 am        677

សៀមរាប៖ អាជ្ញាធរជាតិអប្សរា ស្នើរដល់ក្រសួងស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ចូលរួមអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរ នៅថ្ងៃទី១៤ខែធ្នូស្អែកនេះ ដើម្បីសិក្សាស្វែងយល់អំពីកិច្ចការងារអភិរក្ស និងកិច្ចការរៀបចំតំបន់ រមណីយដ្ឋានអង្គរ។

សេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្ដិការណ៍​រម្លឹកគុណអង្គរនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដោយស្ថាប័ននេះ មានការបើកឱ្យចូលទស្សនាការដ្ឋាននានា របស់អាជ្ញាធរជាតិអប្សរា ដល់ភ្ញៀវទេសចរ និងសាធារណជន សិក្សាស្វែងយល់អំពីកិច្ចការងារអភិរក្ស និងកិច្ចការរៀបចំតំបន់ រមណីយដ្ឋានអង្គរ។

កម្មវិធីនេះ រួមមាន ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ការសម្តែងសិល្បៈ ល្ខោនស្បែកធំ(ថ្ងៃទី១ សំដែង វគ្គ ព្រះរាមករថ្នល់។ ថ្ងៃទី២ សំដែងស្បែកតូច រឿង មន្តស្នេហ៍លិនថោង និងថ្ងៃទី៣ សំដែងវគ្គសរនាគកបាស) ការសំដែងសិល្បៈនេះ នឹងចាប់ផ្តើម ពីម៉ោង ៦និង០០នាទីល្ងា នៅបរិវេណទីលានជល់ដំរី។

ជាមួយគ្នានោះ ក៏មានកម្មវិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត នៅវេលាម៉ោង៦ព្រឹក និងរាប់បាត្រព្រះសង្ឃ ដែលពិធីនេះ ​មានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា។

បើតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ។

កម្មវិធីនេះ រៀបចំនៅមុខប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់​ដំរី​ដោយរៀបចំឱ្យមានទស្សនីយភាពជាច្រើនដូចជា ​កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗ​ដែលជាទំនៀមទម្លាប់ប្រពៃណី​ កម្មវីធីសម្តែងសិល្បៈ ដូចជា ការ​សម្តែង​ល្ខោន​ស្បែកធំ ល្ខោនបាសាក់ដែលសុទ្ធតែមាន​សារសំខាន់សម្រាប់​បង្ហាញជូនសាធារណជន​ទស្សនា និងកម្មវិធីរាប់បាតព្រះសង្ឃផងដែរ។

សូមជម្រាបដែរថា ពិធីរំលឹកគុណអង្គរ គ្រោងនឹងរៀបចំឡើងជារៀងរាល់ឆ្នាំ នាឆ្នាំបន្តបន្ទាប់​ដោយយកឆ្នាំ២០២១នេះ​ គឺជាឆ្នាំសាកល្បង ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ​ និងបុព្វការីជនដែលលោកបានកសាង និងថែ​រក្សាប្រាសាទ​ទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់​ជាតិ​មាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ ការបង្ហាញពីពិធីបែបសាសនាផ្សេងៗ និងការបង្ហាញ​អំពី​សមិទ្ធផលការងារជាច្រើន​ ដែលអាជ្ញាធរជាតិអប្សរាបានខិតខំធ្វើនាពេលកន្លងមក​ក្នុងការ​អភិវឌ្ឍន៍អង្គរសម្រាប់ជនរួមជាតិទាំងមូល៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm