ទូរទស្សន៍រដ្ឋជប៉ុន NHK រាយការណ៍នៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតរថយន្ត Nissan Motor នឹងកាត់បន្ថយការងារជាង ១ម៉ឺនកន្លែងបន្ថែមទៀតនៅទូទាំងពិភពលោក ធ្វើឲ្យចំនួនការងារសរុបដែលពួកគេបានប្រកាសកាត់បន្ថយកើនឡើងដល់ប្រហែល ២ម៉ឺនកន្លែង ឬស្មើនឹង ១៥ភាគរយនៃកម្លាំងការងាររបស់ពួកគេ ។
ក្រុមហ៊ុនផលិរថយន្តទ្រុឌទ្រោមរបស់ជប៉ុនមួយនេះ កាលពីមុនបានព្រមានថា ពួកគេទំនងជាខាត់បង់ចន្លោះពី ៤,៧៤ពាន់លានដុល្លារ ទៅ ៥,០៨ពាន់លានដុល្លារនៅក្នុងឆ្នាំហិរញ្ញវត្ថុ ដែលនឹងបញ្ចប់កាលពីដំណាច់ខែមីនា ដោយសារការទូទាត់ចុះខ្សោយ។
ក្រុមហ៊ុន Nissan គ្រោងនឹងប្រកាសលទ្ធផលពេញមួយឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារស្អែក ។ ក្រុមហ៊ុនបដិសេធន៍មិនធ្វើសេចក្តីអត្ថាធិប្បាយនោះទេចំពោះសេចក្តីរាយការណ៍មួយនេះ ។
ដូចគ្នានឹងក្រុមហ៊ុនជាច្រើនទៀតដែរ ក្រុមហ៊ុន Nissanដឹងថាខ្លួនពិបាកប្រកួតប្រជែងទីផ្សារជាមួយរថយន្តអគ្គិសនីនៅចិន ខណៈដែលប្រាក់ចំណេញរបស់ពួកគេបច្ចុប្បន្នស្ថិតក្រោមការគំរាមកំហែងបន្ថែមទៀតពីសង្រ្គាមពន្ធពាណិជ្ជកម្មសហរដ្ឋអាមេរិក ៕