មន្រ្តីធនាគារកណ្ដាលអាមេរិក៖ កិច្ចព្រមព្រៀងពន្ធចិន-អាមេរិក បន្ទាបហានិភ័យសេដ្ឋកិច្ចសកល

2025/05/13 03:50:01 pm        146

ក្រុមមន្រ្តីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១២ ឧសភា) ថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងចិន ក្នុងការកាត់បន្ថយពន្ធនាំចូលដ៏កម្រោលបំផុតរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក អាចបន្ទាបផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មលើសេដ្ឋកិច្ចសកល ទោះបីជាពន្ធសេសសល់នៅតែខ្ពស់ ហើយនឹងបន្សល់ទុកនូវស្នាមរបួសដល់សេដ្ឋកិច្ចក៏ដោយ។

មន្រ្តីជាន់ខ្ពស់នៃធនាគារកណ្តាល លោកស្រី Adriana Kugler បាននិយាយថា ការផ្អាក ៩០ថ្ងៃ លើការយកពន្ធនាំចូលរវាងគ្នា ក្នុងកម្រិតដែលគំរាមកំហែងបិទពាណិជ្ជកម្មទ្វេភាគី បានកាត់បន្ថយឱកាសដែលធនាគារកណ្តាលអាមេរិកនឹងត្រូវកាត់បន្ថយអត្រាការប្រាក់ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេស។

លោកស្រី Kugler បន្តថា អត្រាពន្ធដែលឥឡូវនេះ អាមេរិកយក ៣០% លើការនាំចូលរបស់ចិន សម្រាប់ពេល ៩០ថ្ងៃបន្ទាប់ គឺនៅតែ "ខ្ពស់" ហើយលោកស្រីរំពឹងថា "ពិតជានៅតែមានការបង្កើនតម្លៃទំនិញ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន" ប៉ុន្តែយ៉ាងណាមិញ ផលប៉ះពាល់នៅតែតិចជាងមុន។

គួរឱ្យដឹងថា ចិន និងសហរដ្ឋអាមេរិក បានប្តេជ្ញាចាត់វិធានការបន្ធូរភាពតានតឹងពាណិជ្ជកម្ម ដោយបន្ទាបពន្ធរបស់អាមេរិក លើការនាំចូលចិន ដោយឥឡូវនេះនឹងកាត់មកត្រឹម ៣០% ប៉ុណ្ណោះពីតួលេខ ១៤៥%ពីមុន សម្រាប់ពេល ៩០ថ្ងៃ ខណៈពន្ធរបស់ចិន លើការនាំចូលអាមេរិក នឹងនៅត្រឹមតែ ១០% ពីតួលេខ ១២៥%ពីមុន សម្រាប់រយៈពេលដូចគ្នានេះ។ ធនាគារកណ្ដាលអាមេរិក កាលពីសប្តាហ៍មុន បានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅក្នុងចន្លោះ ៤,២៥%-៤,៥០% ឱ្យនៅដដែល ហើយទំនងជាមិនផ្លាស់ប្តូរទេ រហូតទាល់តែរឿងដំឡើងពន្ធមានភាពច្បាស់លាស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm