រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រុងពលី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង

2025/05/13 04:16:52 pm        276

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង និង លោកជំទាវ រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត បាន​រៀប​ចំ​ពិធី​សែន​ប្រុងពលី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ពុទ្ធិជ័យមង្គល សិរីសួរស្តី នៅ​ក្នុង​ព្រះរា​ជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ដែលធ្វើនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោម​ព្រះ​រា​ជាអធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះរា​ជាណាចក្រកម្ពុជា។

ពិធីប្រុងពលីនេះបានធ្វើឡើងទៅតាមទំនៀមទម្លាប់ ប្រពៃណី សាសនា នៅទីព្រះស្រែ ស្ថិត​ទី​លាន​បាល់​ទាត់ខេត្តកំពង់ឆ្នាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ពិធី​សែនក្រុងពលីបានធ្វើឡើងទៅតាមលំដាប់លំដោយលំដោយនៃទំនៀមទម្លាប់ ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ឱ្យដឹងលឺ និងឱ្យកិច្ចការនៃការរៀបចំបានប្រព្រឹត្តិទៅដោយសុខសប្បាយ ជោគជ័យ បាន​ដំណើរការដោយរលូន ចាប់ពីពេលនេះតទៅ ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នា​ឆ្នាំ​នេះ​នឹង​ប្រារ​ព្វធ្វើនៅខេត្តកំពង់ឆ្នាំង ដោយបាន​កំណត់​យក​ទី​ព្រះ​ស្រែ​នៅ​ទី​លាន​បាល់​ទាត់​ស្ថិត​នៅ​ក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង ប្រារព្វធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ។ រហូតមកដល់នៅពេលនេះក្រុមការងាររបស់ក្រសួងព្រះបរមរាជវាំងកំពុងតែ រៀបចំ​យ៉ាងយ​ក​ចិត្ត​ទុក​ដាក់ជាទីបំផុត ដូចជាទីព្រះស្រែ ព្រះពន្លាជ័យ និង ការរៀបចំតុបតែស្តង់នីមួយៗ ដែល​កិច្ចការទាំងនេះបានកិច្ចសហការយ៉ាងល្អជាមួយនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពន្លឿន នៃ​កិច្ច​ដំណើរ​ការរៀបចំបានលឿនតាមការគ្រោងទុក ។

ដោយឡែកអាជ្ញាធរខេត្ត កំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជា​អភិបាលខេត្ត ក៏​កំពុង​ធ្វើ​ការ​រៀបចំ​តុប​តែង​លំអ​រ​នៅ​តាម​ទីតាំង​នានា​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ទាំង​អនាម័យ បរិស្ថាន សោភ័ណភាព ដែលកាន់តែធ្វើឱ្យខេត្តកំពង់ឆ្នាំង កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ថែម​ទៀត ទាំងពេលថ្ងៃ និង ពេលរាត្រី ដែលព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​នេះ​ក៏​អាច​នឹង​ទាក់​ទាញ​បាន​នូវ​ភ្ញៀវជាតិ និង អន្តរជាតិ មកទស្សនាកាន់តែច្រើនផងដែរ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm