
ឯកឧត្ដម Nikolai Patrushev លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចមកកាន់កម្ពុជា និងឥណ្ឌូណេស៊ី ពីថ្ងៃទី១៣ ដល់ទី១៦ ខែធ្នូ។ នេះបើតាមហ្វេសប៊ុករបស់ស្ថានទូត រុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ី បានផ្សព្វផ្សាយឱ្យដឹង។
ប្រភពដដែលបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដម Nikolai Patrushev នឹងមានកិច្ចពិភាក្សារវាង រុស្ស៊ី ជាមួយកម្ពុជា និងរុស្ស៊ីជាមួយឥណ្ឌូណេស៊ី ស្ដីពីបញ្ហាសន្តិសុខ។
ឯកឧត្ដម Nikolai Patrushev ធ្លាប់បំពេញការងារជានាយកទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៨ និងកាន់តំណែងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីចាប់ពីឆ្នាំ ២០០៨ មក។ តួនាទីជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធ គឺជាអ្នកផ្តល់ប្រឹក្សាទាក់ទងនឹងកិ ច្ចការសន្តិសុខដោយផ្ទាល់ទៅប្រធានាធិបតីរុស្ស៊ី។
ឯកឧត្ដម Nikolai Patrushev ក៏ធ្លាប់បំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ កាលពីក្នុងឆ្នាំ២០១៧៕
ដោយ៖ គង់ ឌិន