តម្លៃរថយន្តនៅសហរដ្ឋអាមេរិក ហក់ឡើងខ្ពស់ខ្លាំងក្នុងខែមេសា បន្ទាប់ពីរងពន្ធនាំចូលខ្ពស់

2025/05/13 05:27:49 pm        152

ទិន្នន័យចេញផ្សាយកាលពីថ្ងៃចន្ទ (១២ ឧសភា) សប្ដាហ៍នេះបានបង្ហាញថា តម្លៃរថយន្តថ្មីនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំងក្នុងខែមេសា ដែលជាសញ្ញាមួយបង្ហាញថាឥទ្ធិពលនៃវិធានការដំឡើងពន្ធរថយន្ត ២៥% របស់លោកប្រធានាធិបតី Donald Trump កំពុងវាយលុកពាសពេញទីផ្សាររថយន្ត។

សៀវភៅខៀវ Kelley របស់ស្ថាប័នរថយន្តពិភពលោក Cox Automotive បានបង្ហាញថា តម្លៃជាមធ្យមដែលអ្នកប្រើប្រាស់អាមេរិកបានបង់បន្ទាប់ពីការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយ បានកើនឡើង ២,៥% ពីខែមីនា ច្រើនជាងទ្វេដងនៃកំណើន ១,១% តាមធម្មតា ក្នុងពេលពីរខែចុងក្រោយនេះ។ ក្នុងទស្សវត្សរ៍កន្លងមក ការកើនឡើងតម្លៃដ៏ធំបែបនេះគឺនៅក្នុងខែមេសា ឆ្នាំ២០២០ នៅពេលដែលតម្លៃរថយន្តហក់ឡើង ២,៧% កំឡុងពេលបិទរោងចក្រដោយសារជំងឺរាតត្បាតកូវីដ១៩។

ក្រុមហ៊ុនផលិតរថយន្តនានា កំពុងសម្របខ្លួននឹងពន្ធអាមេរិក ២៥% លើការនាំចូលរថយន្តពីប្រទេសជាច្រើន រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗគឺម៉ិកស៊ិក និងកាណាដា ប៉ុន្តែមានតិចណាស់ដែលកែប្រែតម្លៃលក់។ ស្ថាប័នដូចជាក្រុមហ៊ុន Hyundai, Ford និងអ្នកផលិតរថយន្ត Jeep គឺ Stellantis បានចេញកិច្ចព្រមព្រៀងដើម្បីធានាដល់អ្នកទិញ ហើយនិងរក្សាតម្លៃរបស់ខ្លួន។

អ្នកចែកចាយ និងប្រតិបត្តិកររថយន្តនិយាយថា ទោះជាយ៉ាងនេះក្តី តម្រូវការរបស់អ្នកប្រើប្រាស់ បានកើនឡើងក្នុងប៉ុន្មានខែកន្លងមក ខណៈមនុស្សម្នាប្រញាប់ប្រញាល់ទិញរថយន្តដើម្បីទទួលបានតម្លៃល្អ មុនការឡើងថ្លៃដោយសារតែពន្ធ។ នោះមានន័យថា អ្នកទិញរថយន្តថ្មី ត្រូវចំណាយកាន់តែច្រើនជាងកម្រិតមធ្យមនៅតាមហាងចែកចាយ នេះបើយោងតាមរបាយការណ៍ Cox Automotive ដែលបន្ថែមថា ទោះជាក្រុមហ៊ុនរថយន្តរក្សាតម្លៃស្ថិរភាពក្តី ការរំពឹងទុករបស់អតិថិជនថាពន្ធនឹងបញ្ជូនតម្លៃឱ្យខ្ពស់ជាងមុន ទំនងជានាំឱ្យមានអតិផរណាលើម៉ូដែលជាក់លាក់ជាច្រើន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm